មន្រ្តីជំនាញរម្លឹកពលរដ្ឋឱ្យធ្វើតេស្តរហ័ស បើមានអាការៈជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំ

2022/04/18 12:53:25 pm        1.1 K

ភ្នំពេញ៖ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានក្រើនរម្លឹក ប្រជាពលរដ្ឋ ដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវរួសរាន់ធ្វើតេស្តរហ័ស ដើម្បីការពារការចម្លងជំងឺទៅក្រុមគ្រួសារ និងអ្នកជុំវិញ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមេសានេះ បានប្រាប់BTVឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល មិនទាន់​អាច​វាយតម្លៃ​ពី​ស្ថានភាព​ជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីនោះទេ ​គឺរង់ចាំពីរសប្តាហ៍ទៀត។

ការមិនទាន់វាយតម្លៃបាននៅពេលនេះ គឺដោយសារប្រជាពលរដ្ឋ បើពួកគេឈឺតែមិនរាយការណ៍ ក៏មិនដឹងតែបើពួកគេធ្វើតេស្តទើបអាចដឹងបាន។

លោកជំទាវវេជ្ជបណ្ឌិត ​បានអំពាវនាវដល់ប្រជាពលរដ្ឋ ​បើសង្ស័យឆ្លងជំងឺកូវីដ-១៩ ​ត្រូវធ្វើតេស្ត រហ័សហើយនៅដោយឡែក ​ដើម្បីកុំឱ្យមានការចម្លងបន្តទៅក្រុមគ្រួសារ​ និងអ្នកដទៃ និង​ត្រូវរាយ​ការណ៍ ​ជូនអាជ្ញាធរមូលដ្ឋាន​ ឬក្រុមគ្រូពេទ្យ។​ បើវិជ្ជមានមិនធ្ងន់ធ្ងរ ថែទាំព្យាបាលខ្លួនឯង​នៅ​ផ្ទះឱ្យបានត្រឹមត្រូវ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បាន ​ដោយប្រើប្រាស់យុទ្ធ សាស្រ្ត​ចាក់​ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុពី៣ឆ្នាំឡើង។

សម្រាប់ពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង ចាប់ពីដូសទី១ ដល់៤ អាចទៅចាក់បាន នៅទីតាំង​សុខាភិបាល​សាធារណៈ ឫទីតាំងដែលរៀបចំ​ ដោយអាជ្ញាធរមូលដ្ឋាន។ ​នៅឆ្នាំ២០២២ កម្ពុជា មាន​វ៉ាក់សាំងគ្រប់គ្រាន់ ​សម្រាប់ចាក់ជូនពលរដ្ឋអាយុ​ ចាប់ពីបីឆ្នាំឡើង។ នេះបើតាម​ការឱ្យ​ដឹង​ពី​មន្រ្តី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am