ជនប៉ាឡេស្ទីននៅក្នុងជំរំជនភៀសខ្លួន Jabaliaស្ថិតក្នុងតំបន់ហ្កាហ្សា និយាយថា ពួកយើងខ្លាចអ្វីៗគ្រាប់បែបយ៉ាងទាំងអស់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។
អ្នកស្រី Umm Hazem Abu Mansour គឺជាអ្នកជនប៉ាឡេស្ទីនមួយរូបនិយាយថា គាត់ត្រូវបានគេនិយាយប្រាប់ឲ្យជម្លៀសខ្លួន មុនការវាយប្រហារកើតឡើង ។
អ្នកស្រីបន្តថា កាលពីម្សិលមិញ ពួកគេនិយាយប្រាប់ឲ្យជម្លៀសខ្លួនចេញពីតំបន់ al-Faluja តើឲ្យជម្លៀសចេញអ្វីទៀត? តើមានអ្វីកើតឡើង? ពួកយើងបានចាកចេញពីផ្ទះ ហើយពេលដែលពួកយើងត្រឡប់មកវិញ ផ្ទះគ្មានទេសូម្បីទ្វារ ឬបង្អួច ហើយផ្ទះអ្នកជិតខាងរបស់ពួកយើង ក៏ត្រូវបំផ្លិចបំផ្លាញគ្មានសល់នោះដែរ ។
ពុំទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីកងទ័ពអ៊ីស្រាអែល ជុំវិញការវាយប្រហារនេះ ។ អំពើហិង្សានៅតំបន់ហ្កាហ្សា កើតមានឥតឈប់ឈរ បើទោះបីជាមានបទឈប់បាញ់កាលពីខែតុលា ឆ្នាំ ២០២៥ក៏ដោយ ក្នុងនោះ អ៊ីស្រាអែល បានបើកការវាយប្រហារស្លាប់មនុស្សស្ទើរៀងរាល់ថ្ងៃ ។
គ្រូពេទ្យបឋមក្នុងស្រុកនិយាយថា ជនប៉ាឡេស្ទីនប្រហែល ៨៨០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបិទឈប់បាញ់ចូលជាធរមាន ខណៈដែលអ៊ីស្រាអែលនិយាយថា ទាហានរបស់ពួកគេ ៤នាក់ ត្រូវបានសម្លាប់ អំឡុងពេលតែមួយ ៕