នៅថ្ងៃអង្គារនេះ ក្រុមអាជ្ញាធរនៅប្រទេសម៉ាលឌីវ កំពុងចុះប្រតិបត្តិការស្រង់សាកសព ក្រោយអ្នកមុជទឹកអ៊ីតាលី ៥នាក់ បានស្លាប់នៅក្នុងរូងភ្នំទឹកជ្រៅកាលពីសប្តាហ៍មុន ។
ប្រតិបត្តិការនេះ ជាប់ពាក់ព័ន្ធនឹងក្រុមអ្នកមុជទឹកជំនាញ ៣នាក់ ដែលត្រូវបានបញ្ជូនដោយរដ្ឋាភិបាលអ៊ីតាលី ។
ក្រុមអ្នកមុជទឹកដែលបានចុះក្នុងរូងភ្នំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដឹកនាំដោយអ្នកស្រី Monica Montefalcone គឺជាសាស្រ្តាចារ្យវ័យ ៥១ឆ្នាំ មកពីសាកលវិទ្យាល័យ Genoa ដែលតែងតែមុជទឹកនៅម៉ាល់ឌីវ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
កូនស្រីរបស់គាត់ ស្ថិតក្នុងចំណោមអ្នកស្រាវជ្រាវ ៤នាក់ ដែលបានស្លាប់ ជាមួយគ្រូបង្វឹករបស់ពួកគេ ។ សាកសពរបស់គ្រូបង្វឹកម្នាក់នេះ ត្រូវស្រង់ចេញបានតែម្នាក់គត់ មកទល់នឹងពេលនេះ ចេញពីក្នុងទឹកជម្រៅ ៦០ម៉ែត្រ ៕