
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ បានទម្លាក់ទឹកលើភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស Sandy Fire ស្ថិតនៅតំបន់ជ្រលងភ្នំ Simi រដ្ឋ California សហរដ្ឋអាមេរិក ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ភ្លើងឆេះព្រៃបង្កឡើងដោយសារខ្យល់បក់ខ្លាំង និងស្ថានភាពអាកាសធាតុស្ងួតនេះ បានរីករាលដាល់ដល់ដីព្រៃជាង ៣៣៥ហិចតា គំរាមកំហែងដល់ផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នង និងបង្ខំឲ្យអាជ្ញាធរបញ្ជាឲ្យមានការជម្លៀសខ្លួនមនុស្ស ។
រូបភាពវីដេអូឃ្លីបថតបានដោយសាក្សីឃើញ ឧទ្ធម្ភាគចក្រទម្លាក់ទឹកនៅជិតតំបន់រស់នៅរបស់អ្នកស្រុក ។
ក្រុមអាជ្ញាធរនិយាយថា ពួកគេកំពុងស៊ើបអង្កេតលើមូលហេតុដែលបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃនេះឡើង ៕