
លោក Justin Everitt គឺជាប្រជាកសិករមួយរូបរបស់អូស្រ្តាលី និយាយថា ក្នុងឆ្នាំនេះ លោកបង្កបង្កើនផលស្រូវសាលី ៥០ភាគរយតិចជាងមុន ក្រោយផលប៉ះពាល់ដោយសារសង្រ្គាមអ៊ីរ៉ង់ និងអាកាសធាតុក្តៅស្ងួត ។
កសិករវ័យ ៤៤ឆ្នាំរូបនេះ និយាយថា កង្វះខាតភ្លៀងធ្លាក់ និងការកើនឡើងយ៉ាងឆាប់រហ័សតម្លៃប្រេង និងជីកសិកម្ម ដោយសារសង្រ្គាមអ៊ីរ៉ង់ បានធ្វើឲ្យប៉ះពាល់ដល់ការដាំស្រូវរបស់លោក ។
លោក Everitt ស្ថិតក្នុងចំណោមប្រជាកសិកររាប់ម៉ឺនរាប់សែននាក់របស់អូស្រ្តាលី ដែលសម្រេចចិត្តកាត់បន្ថយការបង្កបង្កើនផលស្រូវសាលីរបស់ពួកគេ ។
ជម្រើសរបស់ពួកគេនេះដែរ ក្នុងការសាបព្រួសស្រូវ មានន័យថា អូស្រ្តាលីដែលជាប្រទេសនាំចេញស្រូវសាលីធំបំផុតលំដាប់ទី ៣របស់ពិភពលោក អាចនឹងមានស្រូវសាលីតិចជាងមុន ១០លានតោន ក្នុងការនំាចេញទៅក្រៅប្រទេស នារដូវប្រមូលផលខាងមុខនេះ ដែលស្មើនឹង ៥ភាគរយនៃការនាំចេញសកលប្រចាំឆ្នាំ ៕