អបអរសាទរ!! ក្រុមនិស្សិតកម្ពុជា​ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុង​កម្ម​វិធី​ប្រកួត​គម្រោង​បញ្ញា​សិប្បនិម្មិត ​AI Ready ASEAN Youth Challenge! នៅសិង្ហបុរី

2026/05/20 04:53:13 pm        1.7 K

សិង្ហបុរី៖ ជាមោទនភាពរបស់យុវជនកម្ពុជា ក្រុមនិស្សិត នៃ​សាកល​វិទ្យាល័យ​អាមេរិ​កាំង​ភ្នំពេញ​ ទទួល​បាន​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge! នៅប្រទេសសិង្ហបុរី។

ក្នុងកម្មវិធីប្រកួតទូទាំងតំបន់អាស៊ានដែលរៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore,​ ក្រុម Voha.ai បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងចំ​ណោម​ក្រុម​ដែល​ចូល​រួម​ប្រកួត​ចំនួន​ជាង ៦០០ក្រុម​។ កម្មវិធីនេះ បានប្រព្រឹត្តទៅរយៈពេលជាង៤ខែ ដោយ​បេក្ខ​ជន​ត្រូវ​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល លើកសំណើគម្រោង និងអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិតសាកល្បង ដើម្បី​ប្រកួត​ក្នុង​ប្រទេស រួចចូលរួមប្រកួតបន្តនៅកម្រិតតំបន់។

Voha.ai ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីជួយកុមារដែលមានពិការភាពផ្នែកការស្ដាប់ (ថ្លង់) អាច​រៀន​និយាយបានងាយស្រួល និងឆាប់រហ័សជាងមុន តាមរយៈ​ការ​ប្រើ​កម្ម​វិធី​បង្ហាត់​ការ​បញ្ចេញ​សំឡេង ​ដោយមានទាំងផ្នែកសិក្សា និងល្បែងកម្សាន្ត​ ដើម្បី​ជំរុញ​ការ​ហ្វឹក​ហាត់​បញ្ចេញ​សំឡេង​។ លក្ខណៈ​សម្បត្តិរួមមានការកំណត់បញ្ហាបានត្រឹមត្រូវ ការប្រើប្រាស់​វិធី​សាស្ត្រ​បច្ចេក​ទេស​សម​ស្រប និងនវានុវត្តន៍ ព្រមទាំងចំណុចល្អៗជាច្រើនទៀត ជាមូលហេតុនាំ​ឱ្យ​គណៈ​មេ​ប្រយោគ​វាយ​តម្លៃខ្ពស់លើគម្រោងនេះ។

ក្រុម Voha.ai មានសមាជិកពីររូប គឺ លោក គាន យូហ័ង ជានិស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០២៦ ​និង​លោក គង់ លីជីង ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ យុវជន​កម្ពុជាទាំងពីររូបបានទទួលពានរង្វាន់ពីឯកឧត្ដម Tharman Shanmugaratnam ប្រធា​នាធិ​បតី​នៃប្រទេសសិង្ហបុរី និងបានថតរូបអនុស្សាវរីយ៍ជាមួយ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និង​បណ្ដារដ្ឋមន្ត្រីឌីជីថលអាស៊ាន ស្របនឹងឱកាសដែល ឯកឧត្ដម​រដ្ឋមន្ត្រីអញ្ជើញបំពេញបេសកកម្មនៅប្រទេសសិង្ហបុរី ចូលរួមកម្មវិធី AsiaTech Singapore 2026 តាមការ​អញ្ជើញ​របស់​លោក​ជំទាវ​រដ្ឋ​មន្ត្រី​ក្រសួងអ​ភិវឌ្ឍន៍​ឌីជីថល​និង​ព័ត៌មាន​នៃ​ប្រទេសសិ​ង្ហបុរី។

សូមជូនពរយុវជនទាំងពីររូប បន្តលូតលាស់លើផ្នែកបញ្ញាសិប្បនិម្មិតនេះ ដើម្បី​គាំទ្រ​ការ​ចាប់​យក​បញ្ញា​សិប្ប​និម្មិត និងប​រិវត្តកម្មឌីជីថលនៅកម្ពុជា ក្រោមគោល​នយោបាយ​ដ៏​មុត​ស្រួច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm