BREAKING NEWS| ព្រឹទ្ធសភាកម្ពុជា​សម្រេច​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល

2026/05/20 11:08:51 am        115

ភ្នំពេញ៖ កិច្ចប្រជុំ ពេញអង្គព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បាន​សម្រេច​​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល។

សូមជម្រាបថាការ​​សម្រេច​​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅថ្ងៃនេះរបស់ព្រឹទ្ធសភានៃកម្ពុជា បន្ទាប់ពី រដ្ឋសភានៃ កម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេច​អនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ នៃអង្គប្រជុំរដ្ឋសភាទាំងមូលក្រោមអធីបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ទី១ គឺ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ ជំពូក និង ២០ មាត្រា។

សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕

 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន៖ ពលរដ្ឋកម្ពុជា​ភាគ​ច្រើន​ដឹង​ច្បាស់​អំពី​សោកនាដកម្ម​ជិត​៣​ទសវត្សរ៍​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម
2026/05/20 11:54:26 am        1
គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យការបណ្តុះបណ្តាលធនធានមនុស្ស​នៅវិទ្យាស្ថានជាតិ​អាកាសចរណ៍​ស៊ីវិល ដើម្បីជំរុញសមត្ថភាពមន្ត្រីឱ្យស្របតាមស្តង់ដារអន្តរជាតិ
2026/05/20 11:47:31 am        1
អនុប្រធានទី១ CDC បង្ហាញគោលជំហររបស់រាជរដ្ឋាភិបាលជូនវិនិយោគិន អំពីបរិយាកាសវិនិយោគ
2026/05/20 11:45:04 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន៖ ពលរដ្ឋកម្ពុជា​ភាគ​ច្រើន​ដឹង​ច្បាស់​អំពី​សោកនាដកម្ម​ជិត​៣​ទសវត្សរ៍​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម

2026/05/20 11:54:26 am
​គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យការបណ្តុះបណ្តាលធនធានមនុស្ស​នៅវិទ្យាស្ថានជាតិ​អាកាសចរណ៍​ស៊ីវិល ដើម្បីជំរុញសមត្ថភាពមន្ត្រីឱ្យស្របតាមស្តង់ដារអន្តរជាតិ
2026/05/20 11:47:31 am
​អនុប្រធានទី១ CDC បង្ហាញគោលជំហររបស់រាជរដ្ឋាភិបាលជូនវិនិយោគិន អំពីបរិយាកាសវិនិយោគ
2026/05/20 11:45:04 am
​ប្រធានសមាគម៖ រយៈពេលជាង ៤ខែដើមនេះវិស័យដឹកជញ្ជូនកម្ពុជា​មានស្ថានភាព​ល្អ​ទោះ​តម្លៃ​ប្រេង​ខ្ពស់​ក៏​ដោយ
2026/05/20 11:34:30 am
​លោក​​ Xi ប្រាប់​លោក ​Putin ថា​ចិន​និងរុស្ស៊ីគួរតែកសាងប្រព័ន្ធគ្រប់គ្រងសកល​​ «យុត្តិធម៌ និងសមធម៌»
2026/05/20 11:31:50 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/19 03:35:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/19 11:30:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/19 05:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am