ប្រធានសមាគម៖ រយៈពេលជាង ៤ខែដើមនេះវិស័យដឹកជញ្ជូនកម្ពុជា​មានស្ថានភាព​ល្អ​ទោះ​តម្លៃ​ប្រេង​ខ្ពស់​ក៏​ដោយ

2026/05/20 06:34:30 pm        386

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា ថ្លែងថា នៅ​ក្នុង​រយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦ វិស័យ ដឹកជញ្ជូននៅកម្ពុជាមានស្ថានភាពល្អប្រសើរ ជាង​នៅដើមឆ្នាំ២០២៥ គាំទ្រដោយលំហូរនៃទំនិញ (ចេញ-ចូល) និងសកម្មភាពអាជីវកម្ម ក្នុង​ស្រុក​ទោះបីកម្ពុជាជួបបញ្ហានៃការហក់ឡើងប្រេងឥន្ធនៈក៏ដោយ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារ​ជើង​សានៅ​កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីប្រតិបត្តិការ​នៃ​សេវា​ដឹក​ជញ្ជូន​ក្នុង​ពេល​បច្ចុប្បន្ន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះថា វិស័យដឹកជញ្ជូនពឹងផ្អែកទាំងស្រុងលើប្រេងឥន្ធនៈ (ជាពិសេសប្រេង ម៉ាស៊ូត) បន្ទាប់ពីការហក់ឡើងថ្លៃនៃប្រេងឥន្ធ​នៈ ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា សេវានៃប្រតិបត្តិការដឹកជញ្ជូនក៏បានហក់ឡើងថ្លៃ ផងដែរ នៅក្នុងរង្វង់ប្រមាណ ២៥ ទៅ ៣០% ចំណែកនៅក្នុងស្ថានភាពមិនប្រាកដប្រជានេះ អាចនឹងពិបាកក្នុងការវាយតម្លៃ ប៉ុន្តែ ទោះបីយ៉ាងណា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញនូវកិច្ចអន្តរាគមន៍ជាបន្ត បន្ទាប់រួមមាន តាមរយៈការបញ្ចុះអាករ និងដកពន្ធលើការនាំចូលប្រេង ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ការសម្រួលដល់ប្រតិបត្តិកាដឹកជញ្ជូន ដែលជាផ្នែកមួយជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចជាតិផងដែរ។

លោកបន្តថា ជុំវិញការដឹកជញ្ជូននេះឃើញថា ក្នុងរយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦នេះ មានស្ថានភាពល្អប្រសើរ បើធៀប រយៈពេលដូចនឹងឆ្នាំមុន ខណៈនៅក្នុងឆ្នាំ២០២៥កន្លងមក កម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើន គាំទ្រដល់ការនាំចេញទំនិញ របស់កម្ពុជា គួបផ្សំជាមួយការហូរចូលទំ​និញមានកំណើនកើនឡើង រួមជាមួយសកម្មភាពអាជីវកម្មក្នុងស្រុកមានភាពមមាញឹកជាងមុនបានគាំទ្រដល់សេវានៃការដឹកជញ្ជូន ហើយបញ្ហានេះលោករំពឹងថា វិស័យដឹកជញ្ជូននៅក្នុងឆ្នាំ២០២៦ នឹងមានស្ថានភាពល្អ ប្រសើរទោះបីជួបបញ្ហាខ្លះៗក៏ដោយ។

ទាក់ទិនអនុវិស័យដឹកជញ្ជូននេះ, បើយោងតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩, អនុវិស័យនេះ ត្រូវបានវាយតម្លៃថា នៅក្នុងឆ្នាំ២០២៦នេះ នឹងបន្តសម្រេចបានកំណើនល្អក្នុងអត្រា ៤,៥% ដែលគាំទ្រដោយនិន្នាការល្អនៃវិស័យ បម្រើការនាំចេញ គួបផ្សំនឹងការបន្តពង្រីក និងពង្រឹងសមត្ថភាពផ្ទុក និងចរាចរណ៍ទំនិញនៅតាមកំពង់ផែទាំងពីរ, ស្របពេលដែល ការដឹកជញ្ជូនបញ្ញើរហ័ស ក៏នៅបន្តរក្សាបាននិន្នាការល្អ ។ ចំណែកការកើនថ្លៃប្រេងឥន្ធនៈ ក៏បង្កផលប៉ះពាល់ដល់សកម្មភាព និង ប្រាក់ចំណេញរបស់ក្រុមហ៊ុនដឹកជញ្ជូនផងដែរ ដែលធ្វើឱ្យមានការកាត់បន្ថយនូវចំនួនជើងនៃការដឹកជញ្ជូន ពិសេសការដឹកជញ្ជូនបញ្ញើរហ័សក្នុងស្រុក, ប៉ុន្តែការដឹកជញ្ជូន ពិសេសទំនិញបម្រើការនាំចេញ នៅបន្តរក្សាបាននិន្នាការល្អ ដែលចូលរួមគាំទ្រដល់ អនុវិស័យនេះជារួម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm