គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យការបណ្តុះបណ្តាលធនធានមនុស្ស​នៅវិទ្យាស្ថានជាតិ​អាកាសចរណ៍​ស៊ីវិល ដើម្បីជំរុញសមត្ថភាពមន្ត្រីឱ្យស្របតាមស្តង់ដារអន្តរជាតិ

2026/05/20 06:47:31 pm        540

ភ្នំពេញ៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរ​គមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានបន្តចុះបំពេញបេសកកម្មការងារតាមដាន និងសិក្សា​ស្វែងយល់​ពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ និងបុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល (NICA) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦​ ម្សិលមិញនេះ។

ដំណើរចុះទស្សនកិច្ចសិក្សានេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូរដ្ឋសភាបានបញ្ចប់កិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃដដែល ដោយមានការសម្របសម្រួលពី ឯកឧត្តម ជា អូន រដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ពីសំណាក់ គណៈកម្មការទី៩នៃរដ្ឋសភានេះ គឺការផ្ដោតលើការពិនិត្យយន្តការបង្កើនគុណភាពធនធានមនុស្ស

ក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា ឱ្យឆ្លើយតបទៅនឹងការរីកចម្រើននៃសហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាស ទាំងផ្នែករដ្ឋនិងឯកជន។

សូមបញ្ជាក់ដែរថាវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល (NICA) ដែលជាអតីតមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរណ៍ស៊ីវិល (CATC) គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ស្ថិតក្រោមឱវាទរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៃសាធារណរដ្ឋកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ គម្រោងជំនួយនេះ រួមបញ្ចូលទាំងការសាងសង់អគារសិក្សា ការបំពាក់សម្ភារឧបទេសទំនើបៗ និងការបណ្តុះបណ្តាលគ្រូបង្គោលជាមន្ត្រីខ្មែរ ដោយអ្នកជំនាញនិងគ្រូឧទ្ទេសជនជាតិកូរ៉េ។

បច្ចុប្បន្ន វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល កំពុងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស ស្របតាមច្បាប់ បទប្បញ្ញត្តិជាតិ និងបទដ្ឋាន-អនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ ក្រៅពីការបណ្តុះបណ្តាលផ្ទៃក្នុង វិទ្យាស្ថានក៏បាននិងកំពុងបើកទូលាយនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានប្រវត្តិភាពខ្ពស់។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងវិទ្យាស្ថានជាតិ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការធានាសុវត្ថិភាព សន្តិសុខ និងការរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm