ព័រទុយហ្កាល់ប្រកាសបញ្ជីឈ្មោះផ្លូវការខណៈ Ronaldo មានឈ្មោះនៅ World Cup ជា​ប្រវត្តិសាស្ត្រ ៦ ព្រឹត្តិការណ៍ជាប់គ្នា

2026/05/20 12:22:31 pm        108

ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo ត្រូវបានជ្រើសរើសចូលក្នុងបញ្ជីកីឡាករជម្រើសជាតិព័រទុយហ្កាល់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅរដូវក្តៅនេះ ដែលនឹងធ្វើឱ្យរូបគេក្លាយជាកីឡាករដំបូងម្នាក់បង្ហាញខ្លួននៅ World Cup ៦ ព្រឹត្តិការណ៍ជាប់គ្នា។

តារាបាល់ទាត់វ័យ ៤១ ឆ្នាំរូបនេះ កាន់កាប់កំណត់ត្រាបង្ហាញខ្លួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាមួយជម្រើសជាតិបុរសចំនួន ២២៦ ប្រកួត និងស៊ុតបញ្ចូលទីបាន ១៤៣ គ្រាប់។ មុននេះ Ronaldo គឺជាកីឡាករម្នាក់ក្នុងចំណោម ៦ នាក់ប៉ុណ្ណោះដែលធ្លាប់លេង World Cup ៥ លើក ដោយក្នុងនោះក៏មានគូប្រជែងចាស់ Lionel Messi ផងដែរ។

Messi ក៏ត្រៀមចូលរួម World Cup លើកទី៦ ដូចគ្នា បន្ទាប់ពីជួយអាហ្សង់ទីនឈ្នះពាន World Cup នៅប្រទេសកាតា កាលពីឆ្នាំ ២០២២។

បញ្ជីកីឡាកររបស់ព័រទុយហ្គាល់ក៏មានវត្តមានខ្សែបម្រើ Bruno Fernandes ផងដែរ ដែលកំពុងសម្លឹងរកការបំបែកកំណត់ត្រាប៉ះបញ្ជូនច្រើនបំផុតក្នុងមួយរដូវកាលនៅ Premier League ផងដែរជាមួយ Manchester United។

ជាមួយគ្នានេះក៏មានវត្តមានកីឡាករ ៤ រូបពី Paris Saint-Germain រួមមាន Vitinha, Joao Neves, Nuno Mendes និង Goncalo Ramos ក៏ត្រៀមចូលលេងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹង Arsenal នៅថ្ងៃទី ៣០ ខែឧសភាផងដែរ។

មុនបើកយុទ្ធនាការ World Cup ព័រទុយហ្គាល់នឹងមានការប្រកួតមិត្តភាពជាមួយស៊ីលី និង នីហ្សេរីយ៉ា មុនជួបសាធារណរដ្ឋកុងហ្គោ ក្នុងការប្រកួតបើកឆាកពូល K នៅទីក្រុង Houston ថ្ងៃទី ១៧ ខែមិថុនា។

ក្រោយមក ពួកគេនឹងបន្តជួបជាមួយអ៊ូសប៊ែគីស្ថាននៅ Houston ម្តងទៀតមុនបញ្ចប់វគ្គចែក​ពូលជាមួយកូឡុំប៊ីនៅទីក្រុង Miami៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

កុមារជិត ១៣០នាក់ ចូលរួមប្រកួតតេក្វាន់ដូ WT ពានអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦
2026/06/08 03:42:54 pm        1
Eriksen ដួលសន្លប់លើទីលានម្ដងទៀត ខណៈដាណឺម៉ាកលុបចោលការ​ប្រកួតមិត្តភាព​ជាមួយអ៊ុយក្រែន
2026/06/08 03:26:02 pm        1
កម្ពុជា ត្រូវអ៊ុតលទ្ធផលជំនួបបញ្ចប់B មុនជួបអូស្ដ្រាលី ដើម្បីកំណត់កៅអីវគ្គ ១/២ ពាន U19 អាស៊ាន
2026/06/08 03:12:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ក្រោយការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រប្រយុទ្ធApache

2026/06/10 08:29:59 am
​សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ
2026/06/10 07:41:50 am
​កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2026/06/10 07:17:24 am
​ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ
2026/06/09 10:29:15 pm
​គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
2026/06/09 10:28:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am