អ្នករៀបចំបាននិយាយថា កងកម្លាំងអ៊ីស្រាអែល ពេលនេះបានបញ្ឈប់ទូកទាំងអស់ដែលបានចូលរួមក្នុងបេសកកម្មចុងក្រោយដើម្បីបំបែកការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បន្ទាប់ពីការស្ទាក់ចាប់ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ សប្តាហ៍នេះ។

ក្បួនទូកដឹកជំនួយ Global Sumud បានសរសេរនៅក្នុងសារលើបណ្តាញ X ថា «ទូកទាំងអស់ត្រូវបានស្ទាក់ចាប់»។ «យើង កំពុងរង់ចាំព័ត៌មានបន្ថែមអំពីការចាប់ពង្រត់ដោយខុសច្បាប់នេះ»។
យោធាអ៊ីស្រាអែល បានបញ្ជូននាវាបំពាក់ឧបករណ៍ពេញលេញ ដើម្បីស្ទាក់ចាប់ក្បួនទូកជាង៥០ គ្រឿង និងបានឃុំខ្លួនសមាជិកនាវិកស្ម័គ្រចិត្តអន្តរជាតិរាប់រយនាក់នៅលើទូកទាំងនោះ នេះបើយោងតាមអ្នករៀបចំក្បួនទូក។
