ប្រទេសហ្ស៊កដានី បានប្រកាសកាលពីថ្ងៃអង្គារអំពីការដាក់បម្រាមបណ្តោះអាសន្នលើការធ្វើដំណើរចូលប្រទេសចំពោះអ្នកធ្វើដំណើរមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីការរាលដាលជំងឺអេបូឡា នៅក្នុងប្រទេសទាំងពីរ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃប្រទេសហ្ស៊កដានីបានឲ្យដឹងថា ពលរដ្ឋហ្ស៊កដានី ត្រូវបានលើកលែងពីបម្រាមដែលនឹងចូលជាធរមាននៅថ្ងៃពុធនេះ និងមានរយៈពេល៣០ថ្ងៃ។ សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ស្ថានភាពនឹងត្រូវបានតាមដានយ៉ាងដិតដល់ ស្របតាមការធ្វើបច្ចុប្បន្នព័ត៌មានថ្មីៗអំពីសុខភាពពិភពលោក។
អង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំហំ និងល្បឿននៃការផ្ទុះឡើងជំងឺអេបូឡាដែលរាលដាលនៅទូទាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បណ្តាលឱ្យមានអ្នកស្លាប់១៣៧នាក់។
