គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចុះចាក់វ៉ាក់សាំងកូវីដ-១៩ នាឱកាសបុណ្យចូលឆ្នាំថ្មី

2022/04/18 03:34:47 pm        166

ភ្នំពេញ​៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានយកចិត្តទុកដាក់សហការជាមួយ បណ្តាមនី្ទរសុខាភិបាលរាជធានី-ខេត្ត ផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមវត្តអារាម ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំបុគ្គល និងសហគមន៍ នាឱកាសបុណ្យ ចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ឯកឧត្តម លេង ផាលី ប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថានាឱកាសដែលបងប្អូន ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី បានចូលរួមសប្បាយរីករាយក្រោមម្លប់សន្តិភាពនៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេសការជួបជុំក្រុមគ្រួសារ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅតែបន្តបេសកកម្មរបស់ខ្លួន ដោយបានចុះទៅតាមបណ្តារាជធានី-ខេត្ត ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ជូនកុមារ យុវវ័យ ប្រជាពលរដ្ឋនៅតាមវត្តអារាម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបំណងតែមួយគត់ គឺដើម្បីពង្រឹងភាពស៊ាំងបុគ្គលក្នុងសហគមន៍ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ជាពិសេសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន២៥៦៣នាក់ បច្ចុប្បន្នបានចូល រួមយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថវិកា បេសកកម្ម ចំនួន១៦រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តព្រៃវែង ដោយទទួលបានលទ្ធផលសរុប៖ ៧,២៨៥,៤៣៨ដូស (ប្រាំពីរលាន ម្ភៃប្រាំបីម៉ឺន ប្រាំពាន់ បួនរយ សាមសិប ប្រាំបីដូស)។

ឯកឧត្តម លេង ផាលី បានលើកឡើងទៀតថា រយៈពេល១០ឆ្នាំកន្លងមក គិតចាប់ពីថ្ងៃបង្កើត (០២ ធ្នូ ២០១២ ដល់ ១៨ មេសា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ និងការ ឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារៈពីសំណាក់បងប្រធាន ហ៊ុន ម៉ានី ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៥៧៤លើក ដោយមានគ្រូពេទ្យស្ម័គ្រចិត្តចូលរួមចំនួន ៦,៧៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះ ស្ត្រីមាន ចំនួន ៣,៦៩៦នាក់ (បីពាន់ពីររយសាមសិបមួយនាក់) បានពិនិត្យ និងព្យាបាលព្រម ទាំងចែក ថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន ៧,៨៧៦,៤៥១នាក់ (ប្រាំពីរលាន ប៉ែតសិបប្រាំពីរម៉ឺន ប្រាំមួយពាន់ បួនរយ ហាសិបមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៤,២១៩,៤៩៧នាក់ (បួនលាន ម្ភៃមួយម៉ឺន ប្រាំបួនពាន់ បួនរយ កៅសិបប្រាំពីរនាក់ ) ក្នុង២៥រាជធានី-ខេត្ត ស្មើ១ ភាគ២ នៃប្រជាជនសរុប ទូទាំងប្រទេសចំនួន ១៥,៥៥២,២២១នាក់ (ដប់ប្រាំលាន ហាសិបប្រាំម៉ឺនពីរពាន់ពីររយ ម្ភៃ មួយនាក់)។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋ រៀងរហូតមកគឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ។ ជាពិសេសសកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមានស្ថេរភាព និង សុខ សន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕​ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm