នៅថ្ងៃពុធនេះ មេដឹកនាំចិន និងរុស្ស៊ី បានកោតសរសើរគ្នាទៅវិញទៅមកពីវឌ្ឍនភាពក្នុងទំនាក់ទំនងយុទ្ធសាស្រ្តរបស់ពួកគេ ស្របពេលពួកគេជួបគ្នានៅទីក្រុងប៉េកាំង សម្រាប់ជំនួបកំពូល ជាទីដែលទីក្រុងមូស្គូ ត្រូវបានគេរំពឹងថា នឹងជំរុញទំនាក់ទំនងថាមពលខ្លាំងជាងមុន ។
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ចិននឹងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយរុស្ស៊ី និងពិភពលោក ជាផ្នែកមួយនៃផែនការសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំចុងក្រោយបង្អស់របស់ពួកគេ ។

អំឡុងជំនួបទ្វេភាគីជាមួយលោក Putin លោក Xiថ្លែងថា ចិននឹងបន្តជំរុញការបង្កើតប្រទេសជាតិខ្លាំងក្លា និងការស្តាដ៏អស្ចារ្យនូវប្រទេសចិន តាមរយៈទំនើបកម្មរបៀបចិន ហើយនិងពង្រីកការបើកទូលាយកម្រិតខ្ពស់ ចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយរុស្ស៊ី និងប្រទេសផ្សេងទៀតនៅលើពិភពលោក ដើម្បីបង្កើតរួមគ្នាអនាគតល្អប្រសើរជាងមុន សម្រាប់មនុស្សជាតិ ។
លោក Putin ដែលទទួលបានការអញ្ជើញរបស់លោក Xi ស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃរបស់លោកនៅប្រទេសចិន ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃពុធនេះ ។ នេះគឺជាដំណើរទស្សនកិច្ចលើកទី ២៥ហើយរបស់លោក Putin ទៅកាន់ប្រទេសចិន ៕
