ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិកចូលរួមជាអធិបតីកែសម្រួលសមាជិកថ្មីរបស់គណបក្សប្រជាជន​កម្ពុជាប្រចាំនៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

2026/05/20 11:20:55 pm        648

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក ឯកឧត្តម គុយ គួង បានបានអញ្ជើញ​ចូល​រួមជាអធិបតីក្នុង​ពិធី​ប្រ​កាសកែ​សម្រួលសមាជិកគណៈកម្មាធិការសាខាគណបក្សប្រជាជន កម្ពុជាប្រ​ចាំរដ្ឋ Kentucky ហើយ​ជា​មួយ​​នឹង​ការប្រកាសសមាសភាពនោះដែរ ក៏មាន​កម្ម​វិធី​ពិសារ​អាហារ​សាមគ្គី​ក្នុង​នាម​ខ្មែរ​តែមួយនៅឯនាយ សមុទ្រនោះផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែលបានរួបរួមគ្នារៀបចំកម្មវិធីនេះឡើង ដោយចំណាយទាំងកម្លាំង កាយ​ចិត្ត ​ពេលវេលា ធនធាន ប្រកបដោយភាពសាមគ្គី ស្និតស្នាល ក្នុងនាមខ្មែរតែមួយ ទោះទៅ​ដល់​ទី​ណា​ក៏​ដោយ​នោះ។

ក្រោយពីបានប្រគល់សេចក្តីសម្រេចប្រកាសតែងតាំង កែសម្រួលសមាជិកថ្មី ប្រចាំរដ្ឋឃែនថឹកឃី​ដូច​ជាគណៈកម្មាធិការសាខាគណបក្ស,យុវជនគណបក្សប្រចាំរដ្ឋ, គណៈកម្មាធិការ​អនុ​សាខា​បក្ស​ប្រចាំទី​ក្រុងទាំង៣គឺទីក្រុងឡិចស៊ីនតុន, បាដ្សថោន, អេលីហ្សាប៊ែដ្យជាដើមនោះ ក៏​មាន​ការ​ផ្តល់​ជូ​នK-Visa ដោយ​​មិនគិតថ្លៃរបស់ក្រុមការងារមន្ត្រីស្ថានទូតដោយផ្ទាល់ក្នុងអង្គពីធីផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកក្រោមអធិបតីភាពរបស់ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ដោ​យមានការចូលរួមពីលោក ជា ផាទ្រិច ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋឃែនថឹកឃីលោកលីម ប៊ុន​​ហោ ប្រធាន​យុវជន​គណបក្សប្រចាំរដ្ឋឃែនថឹកឃី ​លោក ក្រឹង វណ្ណា ប្រធានគណៈ​កម្មាធិការ​សាខា​បក្ស​ប្រចាំ​រដ្ឋ​ថេន​ណឺស៊ី នឹងសមា​ជិក សមាជិកា រួមទាំងភ្ញៀវជាតិ ​ភ្ញៀវអន្តរជាតិ សរុបចំនួន​ប្រមាណ ២៥០​នាក់​៕ ​អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm