នៅខួប ២ឆ្នាំនៃការឡើងកាន់អំណាច ប្រធានអាជ្ញាធរកោះតៃវ៉ាន់លោក Lai Ching-te និយាយនៅថ្ងៃពុធនេះថា កោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យរបស់លោក នឹងពុំបោះបង់ចោលសេរីភាពរបស់ខ្លួននោះឡើយ ហើយមានតែពលរដ្ឋ ២៣លាននាក់នៅលើកោះមួយនេះមួយគត់ ដែលអាចសម្រេចចិត្តលើអនាគតរបស់ពួកគេបាន ។

ថ្លែងនៅការិយាល័យប្រធានអាជ្ញាធរកោះតៃវ៉ាន់ ស្ថិតក្នុងទីក្រុងតៃប៉ិ លោក Lai និយាយថា អនាគតរបស់កោះតៃវ៉ាន់ មិនអាចសម្រេច ដោយកម្លាំងខាងក្រៅបានឡើយ ។
លោកបន្តថា កោះតៃវ៉ាន់ មានឆន្ទៈចូលរួមការផ្លាស់ប្តូរប្រកបដោយសុខភាព និងសណ្តាប់ធ្លាប់ជាមួយចិន ក្រោមគោលការណ៍សមភាព និង សេចក្តីថ្លៃថ្នូរ ប៉ុន្តែលោកសូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះតាក់ទិករណសិរ្សរួបរួមដែលវេចខ្ចប់ការបង្រួបបង្រួម ជាសន្តិភាព ។
លោក Lai បានធ្វើការសង្កត់ធ្ងន់ថា ការទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក តែងតែរលូនជានិច្ច ។ បើសិនជាផ្តល់ឱកាសនិយាយគ្នាផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោកនឹងនិយាយថា កោះតៃវ៉ាន់ ដើរតួនាទីក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយចិន គឺជាអ្នកធ្វើឲ្យអន្តរាយ ។
កាលពីសប្តាហ៍មុន បន្ទាប់ពីជំនួបកំពូលជាមួយប្រធានាធិបតីចិនលោក Xi Jinping លោក Trump និយាយថា លោកនៅមិនទាន់សម្រេចចិត្តនោះទេចំពោះការលក់អាវុធឲ្យកោះតៃវ៉ាន់ ៕
