មន្ត្រីជាន់ខ្ពស់សុខាភិបាល ចុះពិនិត្យមណ្ឌលសុខភាព(ជុំទី៣) នៃមន្ទីរសុខាភិបាល នៃរដ្ឋបាល​ខេត្តកំពត

2026/05/20 04:34:14 pm        87

ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម​សាស្រ្តា​ចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សាក្រសួងសុខាភិបាល បានចុះទៅពិនិត្យមណ្ឌលសុខភាព មួយចំនួន (ជុំទី៣) នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត រយៈពេល០៣ថ្ងៃ ។

ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី បានលើកឡើងថា ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ ក្នុងបេសកកម្មនេះ ក្រុមការងារបានជួបប្រជុំ និងមានការពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ថ្នាក់ដឹកនាំការិយាល័យសុខាភិបាល ដើម្បីពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៖

១-ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព។

២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស។

៣-ការគ្រប់គ្រង ការបែងចែកឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម។

៤-ការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ។

៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍។

៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង។

៧-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព។

៨-ជំរុញមណ្ឌលសុខភាពឱ្យមានការវិវត្តន៍ពីមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ។

៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល។

១០-ការងារសហការជាមួយ មូលនិធិគាំពារសង្គម (បសស និង មូលនិធិសមធម៌)។

១១-ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញការសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន មណ្ឌលសុខភាពក្រាំងអំពិល កំពង់គ្រែង កំពង់កណ្តាល អ៊ីទួនស៊ាង ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពត មណ្ឌលសុខភាព តានី ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន៖ទឹកដីកម្ពុជាមិនមែនជារបស់​បក្ស ឬក្រុមណាមួយឡើយ ប៉ុន្ដែជារបស់យើងទាំងអស់គ្នា
2026/05/20 05:12:38 pm        1
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តពោធិ៍សាត់
2026/05/20 04:53:41 pm        1
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាព​រស់​នៅ​ប្រជា​ពលរដ្ឋ​ភៀស​សឹក​ក្នុងខេត្តបន្ទាយមានជ័យ
2026/05/20 04:39:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានសភាជាតិ៖ វេណេស៊ុយអេឡា នឹងដោះលែងអ្នកទោសនយោបាយ ៣០០នាក់ ក្នុងសប្តាហ៍នេះ

2026/05/20 05:14:03 pm
​សម្ដេចតេជោ ហ៊ុន សែន៖ទឹកដីកម្ពុជាមិនមែនជារបស់​បក្ស ឬក្រុមណាមួយឡើយ ប៉ុន្ដែជារបស់យើងទាំងអស់គ្នា
2026/05/20 05:12:38 pm
​រឿងកាន់តែធំ! Southampton ត្រូវដកចេញពីវគ្គ Play-Off ពាក់ព័ន្ធ​រឿង​ស៊ើប​ការ​ហ្វឹក​ហាត់​របស់​គូប្រកួត
2026/05/20 04:54:24 pm
​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តពោធិ៍សាត់
2026/05/20 04:53:41 pm
​ការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ នៅប៉េរូ ធ្វើឲ្យខូចខាតទីស្មសាន និងក្តារមឈូសនៅតំបន់ Ica
2026/05/20 04:48:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/19 03:35:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/18 02:08:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/19 11:30:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/19 05:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am