ការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ បានអង្រួនតំបន់ Ica របស់ប្រទេសប៉េរូ កាលពីថ្ងៃអង្គារ បណ្តាលឲ្យខូចខាតទីស្មសានក្នុងស្រុកមួយកន្លែង និងបំផ្លិចបំផ្លាញក្តារមឈូស ក្រោយជញ្ជាំងបាក់រលំ ។
ភាពរញ្ជួយបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរនៅទីស្មសាន Saraja ជាកន្លែងដែលអង្កែប្រហែល ២០កន្លែង បានបាក់រលំលើកា្តរមឈូស ។

អ្នកមើលថែទីស្មសានមួយកន្លែងនេះ និយាយថា អ្វីដែលពួកយើងមើលឃើញ គឺអង្កែជាង ២០កន្លែង បានបាក់រលំ លើក្តារមឈូស ។
រដ្ឋមន្រ្តីក្រសួងការពារជាតិប៉េរូលោក Amadeo Javier Flores បានធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីសម្របសម្រួលកិច្ចខិតខំជួយសង្រ្គោះ ហើយនិងវាយតម្លៃការខូចខាត ។
ការរញ្ជួយដីកាលពីថ្ងៃអង្គារនេះដែរ ធ្វើឲ្យមានភាពរំញ័រផងដែរនៅទីក្រុង Lima និងតំបន់ជិតៗផ្សេងទៀត បណ្តាលឲ្យមានការប្រកាសអាសន្ននៅក្នុងចំណោមប្រជាពលរដ្ឋ ៕
