សារព័ត៌មានក្នុងស្រុករាយការណ៍ថា ការរីករាលដាលឆ្លងជំងឺកញ្រ្ជឹលទ្រង់ទ្រាយធំនៅទូតាំងប្រទេសបង់ក្លាដែស បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ ហើយកុមាររងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិមួយនេះ ។
ក្នុងមន្ទីរពេទ្យព្យាបាលជំងឺកញ្រ្ជឹលនៅទីក្រុងដាកា ពេញដោយអ្នកជំងឺ ដែលភាគច្រើននៃពួកគេ គឺជាកុមារ ។
ឪពុកម្តាយ បានធ្វើដំណើរជាមួយកូនៗរបស់ពួកគេ ពីតំបន់ដាច់ស្រយោល ដោយសង្ឃឹមថា កូនៗរបស់ពួកគេ ទទួលបានការព្យាបាលល្អប្រសើរជាងនេះ ។
ក្រុមអាជ្ញាធរសុខភាព និងទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN) និយាយថា ការចម្លង ត្រូវបានរកឃើញនៅគ្រប់ស្រុកទំាងអស់ ក្នុងនោះករណីសង្ស័យរាប់ម៉ឺននាក់ ត្រូវបានរាយការណ៍ រយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នៃការហក់ឡើងខ្ពស់ករណីឆ្លងជំងឺកញ្រ្ជឹល ។
ទិន្នន័យពីរបាយការណ៍ស្ថានភាពរបស់មូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF) ឃើញកុមាររងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងការរីករាលដាលឆ្លងជំងឺកញ្រ្ជឹលនេះ ។ ជាង ៨០ភាគរយនៃករណីសង្ស័យ គឺជាកុមារមានអាយុក្រោម ៥ឆ្នាំ រួមទាំងទារកផងដែរ ។
បង់ក្លាដែស កំពុងចុះយុទ្ធនាការផ្តល់វ៉ាក់សាំងគ្រាអាសន្ននៅទូទាំងប្រទេស ស្របពេលសារព័ត៌មានក្នុងស្រុក រាយការណ៍កាលពីថ្ងៃអង្គារថា ចំនួនមនុស្សស្លាប់ដោយសារជំងឺកញ្រ្ជឹល បានកើនឡើងដល់ជិត ៥០០នាក់ ៕

