ទាហានស៊ីរីម្នាក់ស្លាប់ និងមនុស្ស ២១នាក់ រងរបួស ក្នុងហេតុការណ៍ផ្ទុះរថយន្តបង្កប់គ្រាប់បែកនៅក្រុងដាម៉ាស

2026/05/21 12:54:40 am        47

ក្រុមអាជ្ញាធរនិយាយថា ទាហានស៊ីរីម្នាក់ ត្រូវបានសម្លាប់ និងមនុស្សយ៉ាងហោច ២១នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍ផ្ទុះរថយន្តបង្កប់គ្រាប់បែកនៅក្រៅអគារក្រសួងការពារជាតិ ស្ថិតក្នុងទីក្រុងដាម៉ាស ។

ក្រសួងការពារជាតិស៊ីរីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុះផ្សាយដោយសារព័ត៌មានរដ្ឋថា រថយន្តបង្កប់គ្រាប់បែក បានផ្ទុះឡើង ពេលដែលទាហានព្យាយាមកម្ទេចគ្រាប់បែកដែលរកឃើញនៅក្បែរនោះ ស្ថិតក្នុងស្រុក Bab Sharqi ។

លោក Najib al-Nassan គឺជាប្រធាននាយកដ្ឋានសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះស៊ីរី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA ថា មនុស្សរងរបួស ២១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយហេតុការណ៍ផ្ទុះរថយន្តបង្កប់គ្រាប់បែក ។

នៅពុំទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់ភ្លាមៗនោះទេ ចំពោះការវាយប្រហារលើកនេះ ។

សូមបញ្ជាក់ថា ឧបទ្ទេវហេតុសន្តិសុខ រួមទំាងការផ្ទុះគ្រាប់បែកមានគោលដៅលើរថយន្តយោធា និងរថយន្តស៊ីវិល បានកើតឡើងជារឿយៗ នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីការការដួលរលំនៃរបបរបស់លោកប្រធានាធិបតី Bashar al-Assad កាលពីចុងឆ្នាំ ២០២៤ ក្រោយសង្រ្គាមស៊ីវិលរយៈពេលជាង ១៣ឆ្នាំ ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        4
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm