ប្រមុខអង្គការសុខភាពពិភពលោក(WHO) និយាយនៅថ្ងៃពុធនេះថា មាននូវករណីសង្ស័យ ៦០០នាក់ នៃជំងឺអេបូឡា និងករណីស្លាប់សង្ស័យ ១៣៩នាក់ ហើយចំនួនមនុស្សស្លាប់នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ។
ក្រុមអាជ្ញាធរនិយាយថា ករណីស្លាប់សង្ស័យដោយសារជំងឺអេបូឡា ២៦នាក់ទៀត ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅតំបន់ភាគខាងកើតកុងហ្គោ ហើយប្រមុខអង្គការសុខភាពពិភពលោក(WHO) បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលឆ្លងវីរុសមួយនេះ ។

អគ្គលេខាធិការអង្គការ WHOលោក Tedros Adhanom Ghebreyesus និយាយថា គណៈកម្មាធិការគ្រាអាសន្នអង្គការ WHO មាននូវជំនួបមួយកាលពីថ្ងៃអង្គារនៅទីក្រុងហ្សឺណែវ ប្រទសស្វីស ហើយនិងបញ្ជាក់ថា ការរីករាលដាលឆ្លងចុងក្រោយនៃជំងឺអេបូឡា គឺជាគ្រាអាសន្នសុខភាពសាធារណៈនៃក្តីបារម្ភអន្តរជាតិ ប៉ុន្តែមិនមែនជាគ្រាអាសន្ននៃការរីករាលដាលឆ្លងសកលនោះទេ ។
លោក Tedros បានប្រកាសគ្រាអាសន្នកាលពីចុងសប្តាហ៍កន្លងទៅ គឺជាការប្រកាសលើកដំបូងដែលប្រមុខអង្គការ WHOរូបនេះ ចាត់វិធានការ ដោយពុំមានការពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញ ដោយសារភាពបន្ទាន់នៃស្ថានភាពជំងឺ ៕
