អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅថ្ងៃពុធនេះថា ជនជាតិជប៉ុន ២នាក់ និងជនជាតិចិនម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍ដេញចាក់ដោយកាំបិត ក្នុងភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងសៀងហៃកាលពីថ្ងៃអង្គារ ។ លោក
Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មានថាអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន។ ដោយបញ្
ជាក់ថាវាគឺជាឧបទ្ទេវហេតុសន្តិសុខសាធារណៈដាច់ដោយឡែក លោក Guo និយាយថាការស៊ើបអង្កេតកំពុងធ្វើឡើង ហើយក្រុមអាជ្ញាធរចិន នឹងដោះស្រាយឧបទ្ទេវហេតុនេះដោយអនុឡោមតាមច្បាប់ ។
លោកថានៅថ្ងៃទី ១៩ ខែឧសភា ឧបទ្ទេហេតុមួយបានកើតឡើងក្នុងភោជនីយដ្ឋានមួយកន្លែងស្ថិតនៅទីក្រុងសៀងហៃពេលដែលបុគ្គលម្នាក់មានបញ្ហាផ្លូវចិត្ត វាយប្រហារមនុស្សផ្សេងទៀត ដោយប្រើកាំបិតបណ្តាលឲ្យពលរដ្ឋចិនម្នាក់ និងពលរដ្ឋជនជាតិជប៉ុន ២នាក់ផ្សេងទៀត រងរបួស ៕