ភ្នំពេញ ៖ ហ្វេសប៊ុករបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា ការបោះឆ្នោតសភាអូស្ត្រាលី នឹងធ្វើឡើង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ប្រជាជនអូស្ត្រាលីនៅកម្ពុជា ត្រូវបានលើកទឹកចិត្តឱ្យទៅបោះឆ្នោ តដោយផ្ទាល់នៅស្ថានទូតរបស់យើង ចាប់ពីថ្ងៃទី១០ ឧសភា តទៅ។
ប្រភពដដែលបញ្ជាក់បន្ថែមថា មុនពេលទៅបោះឆ្នោត អ្នកត្រូវប្រាកដថា អ្នកបានពិនិត្យមើលពីការចុះឈ្មោះរបស់អ្នក។ អ្នកបោះឆ្នោតនៅក្រៅប្រទេស ក៏អាចចុះឈ្មោះបោះឆ្នោតតាមប្រៃសណីយ៍ ក្នុងការបោះឆ្នោតនេះផងដែរ៕ដោយ៖ គង់ ឌិន


