ក្រុមគ្រូពេទ្យ MSF ចោទប្រកាន់កងកម្លាំងស៊ូដង់ខាងត្បូងថាកេងប្រវ័ញ្ចជំនួយសម្រាប់គោលបំណងយោធា

2026/05/21 03:31:29 am        47

ក្រុមជំនួយគ្រូពេទ្យគ្មានព្រំដែនបារាំង(MSF) បានចោទប្រកាន់រដ្ឋាភិបាលស៊ូដង់ខាងត្បូងថា រារាំងការចូលដល់ជំនួយមនុស្សធម៌ទៅកាន់តំបន់គ្រប់គ្រងដោយក្រុមប្រឆាំង ហើយពួកគេអះអាងថា ភាគីទាំងអស់ជាប់ពាក់ព័ន្ធជាមួយជម្លោះកំពុងកើតឡើងនៅប្រទេសក្រីក្រមួយនេះ បានកេងប្រវ័ញ្ចជំនួយ សម្រាប់គោលបំណងនយោបាយ និងយោធារបស់ខ្លួន ។

ការប៉ះទង្គិចគ្នារវាងយោធា និងយុទ្ធជនភក្តីភាពចំពោះគណបក្សកងទ័ពប្រឆាំងរំដោះប្រជាជន(SPLA-IO)របស់អនុប្រធានាធិបតីទី ១ ជាប់ឃុំខ្លួន លោក Riek Machar បានកើនឡើង ចាប់តាំងពីឆ្នាំមុនរហូតមក បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅតំបន់គ្រប់គ្រងរបស់ក្រុមប្រឆាំង ។

ក្រុមគ្រូពេទ្យ MSF និយាយនៅក្នុងរបាយរាយការណ៍ថា ពួកគេសង្កេតឃើញមាននិន្នាការពាក់ព័ន្ធនឹងការបិទជំនួយ លិខិតបង្ខិតបង្ខំដដែលៗ និងការបញ្ជាឲ្យជម្លៀសខ្លួនដោយរដ្ឋាភិបាលស៊ូដង់ខាងត្បូង លើជនស៊ីវិល និងអង្គការមនុស្សធម៌ នៅតាមតំបន់ប្រទាញប្រទង់គ្នាជាមួយគណបក្ស SPLA-IO ។

ពួកគេបន្តថា ក្នុងពេលតែមួយនេះដែរ ជំនួយត្រូវបានគេកេងប្រវ័ញ្ច សម្រាប់គោលបំណងយោធា និងនយោបាយ ដោយភាគីទាំងអស់នៅក្នុងជម្លោះ ។ ការបង្ខិតបង្ខំឲ្យអង្គការក្រៅរដ្ឋាភិបាលផ្លាស់ប្តូរទីតាំងផ្តល់ជំនួយទៅកន្លែងផ្សេងទៀត កំពុងធ្វើសហគមន៍ទាំងមូលលែងមានជំនួយសង្រ្គោះអាយុជីវិត ។

ក្រុមគ្រូពេទ្យ MSF និយាយដែរថា ការវាយប្រហារលើទីតាំងរបស់ពួកគេ រួមទាំងការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ២កន្លែងកាលពីខែឧសភា ឆ្នាំ ២០២៥ និងកាលពីខែកុម្ភៈ ឆ្នាំនេះ បានធ្វើឲ្យមនុស្ស ៧៦២.០០០នាក់ បាត់បង់ការថែទាំសុខភាព ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm