លោក Xi និងលោក Putin ស្ដីបន្ទោស​គោលនយោបាយការបរទេសអាមេរិកថា«គ្មានទំនួលខុសត្រូវ» នៅជំនួបកំពូលក្រុងប៉េកាំង ​​​ ​​​​ ​​

2026/05/21 03:34:49 pm        96

លោក Xi Jinping និង​ លោក​ Vladimir Putin បានចេញសេចក្តីថ្កោលទោសរួមគ្នាចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកថា​​ «គ្មានទំនួលខុសត្រូវ» កាលពីថ្ងៃពុធ​ ​​​​​២០​ឧសភា ​សប្ដាហ៍នេះ​ ដោយព្រមានពី«ការវិលត្រឡប់ទៅរកច្បាប់ព្រៃ»។

សេចក្តីថ្លែងការណ៍នេះបានកើតឡើងបន្ទាប់ពីមេដឹកនាំចិន និងរុស្ស៊ីបានធ្វើកិច្ចប្រជុំកំពូលមួយនៅទីក្រុងប៉េកាំង ក្រោយ​​​ដំណើរទស្សនកិច្ចរបស់លោក Donald Trump​ មក​​កាន់រដ្ឋធានីរបស់ចិន​​។​ការផ្លាស់ប្តូរទស្សនៈ​​​​រវាងលោក Xi ​និង​​​ លោក​ Putin មានភាពកក់ក្តៅគួរឱ្យកត់សម្គាល់ ហើយកិច្ចប្រជុំកំពូលកាលពី​​ថ្ងៃពុធហាក់ដូចជាមានខ្លឹមសារច្រើនជាងកិច្ចប្រជុំរបស់លោក Xi ជាមួយប្រធានាធិបតីអាមេរិក។ ​​

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំទាំងពីរ​​ លោក​ Xi និង​​​លោក​​ Putin បាននិយាយថា លោកទាំងពីរ​ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ចាប់ពីបញ្ញាសិប្បនិម្មិត រហូតដល់ការការពារខ្លា ខ្លារខិន និងខ្លាឃ្មុំផេនដាដ៏កម្រ។ ទោះយ៉ាងណាក៏ដោយ មេដឹកនាំ​​ទាំងពីរ​ពុំ​បាន​ឈាន​ដល់​​កា​របញ្ចប់កិច្ចព្រមព្រៀងលើបំពង់បង្ហូរប្រេង ដែលនឹងអនុញ្ញាតឱ្យរុស្ស៊ីបង្កើនការនាំចេញឧស្ម័នហ្វូស៊ីលរបស់ខ្លួនទ្វេដងទៅកាន់ប្រទេសចិននោះទេ​។​

មេដឹកនាំ​​កំពូល​ទាំងពីរ​​​ ​បានចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយនឹងកំណត់ត្រាយូ​រអង្វែងនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ លោកទាំងពីរ​បានជួបគ្នាជាង ៤០ ដងរួចហើយ ហើយលោក ​ Xi ​ បានហៅ​​ទំនាក់ទំនងទ្វេភាគីថា "គ្មានដែនកំណត់"។

មេដឹកនាំទាំងពីរបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការធ្វើឱ្យខូចស្ថិរភាពសកល ជាពិសេសសម្រាប់ការស្វែងរកការអភិវឌ្ឍប្រព័ន្ធខែល​ស្ទាក់ចាប់​​មីស៊ីល"golden dome” និងការបណ្ដោយ​​ឱ្យសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរផុតកំណត់កាលពី​ខែកុម្ភៈ​​២០២៦​នេះ​។លោក​​ Putin ​បានចាកចេញ​ពី​ប្រទេសចិន​កាលពីយប់ថ្ងៃពុធ​​​​​២០ឧសភា​សប្ដាហ៍នេះ​​​​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​​​​និង​ជំនួបជាមួយ​លោក​​ Xi Jinping៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm