ព្រះខ័នរាជស្វាយរៀង បន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ ជាលើកទី១១ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន

2026/05/21 09:46:31 am        85

ក្លិបព្រះខ័នរាជស្វាយរៀង បានបន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ ជាលើកទី១១ បន្ទាប់​ពី​យក​ឈ្នះ​ក្រុ​​មបឹង​កេត ដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) កាល​ពី​រាត្រី​ថ្ងៃពុធកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរកតេជោ។

ជាមួយជ័យជម្នះក្នុងជំនួបដ៏តានតឹងនេះ លោក McConkey ​Matthew ​គ្រូ​បង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀ​ងថា មា​នរឿងត្រាមាជាច្រើន បានកើតឡើងក្នុងការប្រកួត តែក្រុម​ទាំង​ពីរ​ពិត​ជា​ធ្វើ​បាន​ល្អ។​ លោកទទួលស្គាល់ពីការប្រកួតដ៏មមាញឹករបស់ក្រុម រួមទាំងការប្រើពេល ១២០នាទី ដើម្បី​យក​ឈ្នះ​បឹង​កេត​ទៀត គឺគ្មានផលចំណេញសម្រាប់ក្រុម ក្នុងដំណើរឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រឡើយ។ ប៉ុន្ដែ​ទោះបីនឿយហត់ប៉ុនណា វគ្គផ្ដាច់ព្រ័ត្រនៅតែសំខាន់ តែក្រុមត្រូវត្រៀមខ្លួនឲ្យបានខ្លាំង ដើម្បី​ប្រជែង​ជើង​ឯកជាមួយវិសាខា ដែលជាក្រុមមានគ្រូបង្វឹកល្អនាចុងសប្ដាហ៍នេះ។

ដោយឡែកលោក Conor Nestor គ្រូបង្វឹកបឹងកេត បានសម្ដែងការសោកស្ដាយ សម្រាប់​ការ​ធ្វើ​មិន​បាន​ល្អ​នៅវគ្គទី២ និងម៉ោងបន្ថែម ១៥នាទី ២ដង បន្ទាប់ពីក្រុមចាប់ផ្ដើមបានល្អនៅវគ្គទី១ ដែល​ធ្វើ​ឲ្យ​ព្រះខ័នរាជស្វាយរៀង មានឱកាសយកឈ្នះ និងឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ទោះត្រូវធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្របែបនេះក្ដី តែលោកហាក់មិនទោមនស្សឡើយ ផ្ទុយទៅ​វិញ​លោក​ថែម​ទាំង​បាន​ផ្ដល់​ក្រេឌីត​ដល់​កូន​ក្រុម​ខ្លួន សម្រាប់​ការ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​កម្រិត​ទ្វីប​អាស៊ី​ផង​ដែរ​។

 

សូមរំឮកថា ក្រោយប្រកួតស្មើគ្នា ១-១ ក្នុងជើងទី១ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាល​ពី​ចុង​ខែ​មេសា ក្រុមខ្លាំងទាំងពីរ បានបន្ដបើកការវាយសម្រុកគ្នាពេញ ៩០នាទី ជាមួយ​លទ្ធផល​ស្មើ​គ្នា ​១-១ ទៀត ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយ​កីឡាករ Major Bevan រកបានគ្រាប់នាំមុខឲ្យបឹងកេត មុន នៅនាទី២០ មុនព្រះខ័ន​រាជ​ស្វាយរៀ​ង រកបានគ្រាប់តាមស្មើ ដោយកីឡាករ Takashi Odawara នៅនាទី៥០ ហើយ​លទ្ធ​ផល​​នេះ​ បានរក្សាដល់ចប់ម៉ោងធម្មតា និងឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង។

បន្ទាប់​មក​កីឡាករ Patrick Robson ក៏បាន ២គ្រាប់ម្នាក់ទៀត នៅនាទី៩៩ និងនាទី១០៩ ជួយ​ឲ្យ​ព្រះខ័នរា​ជស្វាយរៀង នាំមុខបឹងកេត ៣-១ វិញ មុនកីឡាករ Bento វាយបកបានគ្រាប់ទី២ ឲ្យ​បឹង​កេត​ នៅនាទី១១៦ តែមិនអាចបង្អាក់ដំណើរឡើងវគ្គផ្ដាច់ព្រ័ត្រព្រះខ័នរាជបានឡើយ ក្រោយ​អាជ្ញា​កណ្ដាល​ផ្លុំ​កញ្ចែប​ញ្ចប់​ការប្រកួត ១២០នាទីពេញ ព្រះខ័នរាជស្វាយរៀង បានយក​ឈ្នះ​បឹងកេត​ ៣-២។

សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមវិសាខា ដែលបាន​យក​ឈ្នះ​ក្រុម ​ISI​ ដង្កោ​​សែនជ័យ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៧-១ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២​០២៦ ចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

ព្រះខ័នរាជស្វាយរៀង បន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ ជាលើកទី១១ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន
2026/05/21 09:46:31 am        1
រឿងកាន់តែធំ! Southampton ត្រូវដកចេញពីវគ្គ Play-Off ពាក់ព័ន្ធ​រឿង​ស៊ើប​ការ​ហ្វឹក​ហាត់​របស់​គូប្រកួត
2026/05/20 04:54:24 pm        1
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២០លានរៀល ជូនកីឡាករ អ៊ួច ធារិទ្ធ
2026/05/20 04:12:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ អះអាងថា ខ្លួនបានសម្របសម្រួលឲ្យនាវា២៦គ្រឿងឆ្លងកាត់ចេញពីច្រកសមុទ្រ Hormuz

2026/05/21 10:22:31 am
​ចិនដីគោកថ្កោលទោសសុន្ទរកថាមេដឹកនាំ​កោះតៃ​វ៉ាន់ ថា «ពោរពេញដោយការកុហក និងការបោកប្រាស់»
2026/05/21 10:03:20 am
​ប្រទេសអារ៉ាប់រួម ជំរុញឱ្យអ៊ីរ៉ាក់ ទប់ស្កាត់ការវាយប្រហារពីទឹកដីរបស់ខ្លួនជាបន្ទាន់
2026/05/21 10:00:20 am
​ព្រះខ័នរាជស្វាយរៀង បន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ ជាលើកទី១១ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន
2026/05/21 09:46:31 am
​របាយការណ៍ក្រុមប្រឹក្សាសន្តិភាព បានចោទប្រកាន់ក្រុមហាម៉ាសថា រារាំងវឌ្ឍនភាពនៅតំបន់ហ្កាហ្សា
2026/05/21 09:40:42 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/20 09:40:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/19 11:30:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/19 05:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am