ភ្នំពេញ ៖ ប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០ មានការកត់ត្រាមូសបានចំនួន២៩០ប្រភេទ ស្មើនឹង២០ពួក ដោយក្នុងនោះ ៤៩ប្រភេទជាកំណត់ត្រាថ្មី ហើយមូស ៤៣ប្រភេទមានជាប់ពាក់ព័ន្ធនឹងការបង្កជំងឺ(Maquart) ។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋាន ជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន។
ប្រភពដដែលឱ្យដឹងទៀតថា តាមការវាយតម្លៃជំងឺបង្កឡើងដោយសត្វល្អិតមានច្រើនជាង១៧% នៃជំងឺឆ្លងសរុប និងបណ្ដាលឱ្យមនុស្សស្លាប់ជាងមួយលាននាក់ក្នុងមួយឆ្នាំៗ ហើយបានសាយភាយទៅគ្រប់ទីកន្លែងពាសពេញពិភពលោកតាមរយៈទង្វើរបស់មនុស្ស មានដូចជា ការដឹកជញ្ជូន, សកម្មភាពទេស ចរណ៍។ល។ ក្នុងចំណោមប្រភេទសត្វល្អិតបង្កជំងឺ មានមូសចំនួនបីពួកត្រូវបានកំណត់ជាភ្នាក់ងារចម្ល ងជំងឺសកម្មជាងគេ ក្នុងនោះមានដូចជា មូសក្នុងពួកអេដេស(Aedes)ជាភ្នាក់ងារបង្កជំងឺគ្រុនឈាម (Dengue) គ្រុនឈីក(Chikungunya) ហ្ស៊ីកា(Zika) ពួកអាណូផេលេស(Anopheles) ជាភ្នាក់ងារបង្កជំងឺគ្រុនចាញ់(Malaria) និងពួកគូលិច(Culex) ជាភ្នាក់ងារបង្កជំងឺគ្រុនលឿង(Yellow fever) និងជំងឺរលាកខួ រក្បាលជប៉ុន(Japanese Encephalitis) ហើយមូសទាំងបីពួកនេះ សុទ្ធតែជាភ្នាក់ងារបង្កជំងឺជើងដំរី(Elephantiasis)។ ជាក់ស្តែងនៅប្រទេសកម្ពុជាជំងឺគ្រុនឈាមដែលមានមូសខ្លា(Aedesaegypti) ជាភ្នាក់ងារចម្លង ត្រូវបានចាត់ទុកថា ជាជំងឺគួរឱ្យកត់សម្គាល់បំផុត បន្ទាប់ពីមានការផ្ទុះឡើងនៅឆ្នាំ១៩ ៩៥ ដោយធ្វើឱ្យមានអ្នកជំងឺស្លាប់ជាង ៤០០នាក់។ ចំណែកជំងឺគ្រុនចាញ់ដែលមានភ្នាក់ងារចម្លងជាមូ សដែកគោល(ចំនួន៤ប្រភេទគឺ៖ Anopheles minimus, A. dirus, A. maculatus, A. aconitus) មានអត្រាចម្លងថយចុះក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយ ប៉ុន្តែវាបានកើនឡើងវិញម្ដងទៀតនៅឆ្នាំ២០១៧។
នៅទីក្រុងភ្នំពេញ ការសិក្សាអំពីសត្វមូសរយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ២០២០ ដោយនិស្សិតផ្នែកអភិរក្សជីវៈចម្រុះនៃសាកវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយវិទ្យាសា្ថនប៉ាស្ទ័រ បានរកឃើញមូសចំនួន១០ប្រភេទ ក្នុងនោះមូសក្នុងពួកអេដេស ចាប់បានសំណាកច្រើនជាងគេពោលគឺប្រមាណ ៨៧% នៃចំ នួនសំណាកមូសសរុប ហើយប្រភេទមូសចាប់បានសំណាកតិចបំផុតគឺ Toxorhynchitessplendens (Khin in prep)។
សូបញ្ជាក់ផងដែរថា មូសប្រភេទ Toxorhynchitessplendensត្រូវបានចាត់ទុកថា ជាប្រភេទសូចនាករក្នុងការគ្រប់គ្រងប្រភេទមូសផ្សេងៗព្រោះថា ដង្កូវទឹករបស់មូសប្រភេទនេះ ស៊ីដង្កូវទឹករបស់ប្រភេទមូ សផ្សេងៗទៀត ហើយមូសប្រភេទនេះក៏មិនមានបង្កជំងឺដែរ៕ ដោយ៖ គង់ ឌិន



