សម្ដេចធិបតី៖ ក្រោយពិនិត្យក្រសួងស្ថាប័នចំនួន ១៦ គឺមានការកែសម្រួល ៣អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន

2026/05/21 01:00:13 pm        74

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីដើមអាណត្តិទី៧ រាជដ្ឋាភិបាលបានដាក់ចេញនូវវិធានការអាទិភាពចំពោះការធ្វើកំណែទម្រង់តាមបណ្ដាក្រសួងស្ថាប័ន ក្នុងនោះគិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំធ្វើកំណែទម្រង់នេះ បានធ្វើការត្រួតពិនិត្យ កែសម្រួល នៅតាមក្រសួងស្ថាប័នចំនួន១៦ រួចទៅហើយ ដោយមានក្រសួងស្ថាប័នមួយចំនួនត្រូវកែសម្រួល និងមួយចំនួនទៀតត្រូវរក្សាទុកដដែល។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើ្ជញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងបញ្ជាក់ថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។

សម្ដេចធិបតី បញ្ជាក់បន្ថែមថា មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់បានធ្វើការកំណែទម្រង់ចំនួន ១៦ ក្រសួងស្ថាប័នដែលបានធ្វើការកែសម្រួល, ក្នុងនោះទូទាំងរដ្ឋាភិបាលមកដល់ម៉ោងនេះក្រោយការពិនិត្យចំនួន១៦ក្រសួងស្ថាប័ន គឺមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ។

សម្ដេចធិបតី បានបន្តថា វិធានការកំណែទម្រង់នេះទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញអភិក្រម «ពង្រឹងជាជាងពង្រីក» ប៉ុន្ដែកន្លែងខ្លះត្រូវតែបង្កើតថ្មីដើម្បីដើរឱ្យទាន់សភាពការណ៍ ដូចជាពេលនេះកំពុងមានការវិវត្តន៍ទៅបច្ចេកវិទ្យា AI បើយើងមិនរៀបចំបង្កើតយន្តការ ឬផ្នែកទទួលបន្ទុកគឺមិនបានទេ។ ដូច្នេះអ្វីដែលសំខាន់គឺរាជរដ្ឋាភិបាលមានយន្តការច្បាស់លាស់ មិនមែនធ្វើឡើងដោយផ្អែកទៅលើប្រធានស្ថាប័នលើកឡើងថា បង្កើតកន្លែងនេះ ដើម្បីលើកទឹកចិត្តអ្នកនេះអ្នកនោះ ឬមួយមិនចូលចិត្តលុបនាយកដ្ឋានចោល គឺអត់ទេ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តជំរុញដល់គ្រប់ក្រសួងស្ថាប័នឱ្យធ្វើការកែទម្រួល កំណែទម្រង់ ក្នុងនោះមានក្រសួងខ្លះនៅរក្សាដដែលហើយក្រសួងខ្លះមានការកាត់បន្ថយអគ្គនាយកដ្ឋាន ឬមួយបម្រួមចូលគ្នាតែម្ដង។

សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ការកែទម្រង់នេះ រាជរដ្ឋាភិបាលមានមូលដ្ឋានច្បាស់លាស់ ហើយមិនយកមនុស្សជាគោលទេ «យើងមិនកាត់ជើងតម្រូវស្បែកជើង គឺយើងកាត់ស្បែកជើង តម្រូវជើង» ដើម្បីឱ្យយើងពាក់ទៅស្រួល ដើរទៅលឿន កុំឱ្យឈឺជង្គង់។

សម្ដេចធិបតីបន្តថា ការកែសម្រួលរចនាសម្ព័ន្ធ ស្ថាប័ន និងតួនាទីភារកិច្ចរបស់អង្គភាពចំណុះ គឺផ្អែកទៅលើលទ្ធផលជាគោល ថាតើយើងចង់បានអី? ឧទាហរណ៍អគ្គនាយកដ្ឋានពន្ធដារ ចង់កែសម្រួលមិនមែនចង់តាមការនឹកឃើញនោះទេ ប៉ុន្ដែកែសម្រួលធ្វើម៉េចសេវាផ្ដល់ទៅឱ្យអតិថិជន កាន់តែសុក្រឹត កាន់តែលឿន និងកាន់តែបង្កភាពសប្បាយ មានន័យថា កុំឱ្យនីតិវិធីស្មុគស្មាញ។

សូមបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមុខងារសាធារណៈ កំពុងបន្តអនុវត្តយ៉ាងសកម្មក្នុងនីតិកាលទី៧ ដោយផ្តោតលើវិធានការគន្លឹះ ៣ គឺ៖ ការពង្រឹងគុណភាពមន្ត្រីរាជការ, ការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រី, និងការរៀបចំរចនាសម្ព័ន្ធស្ថាប័នឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសេវាសាធារណៈ៕


អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ ពាក្យស្លោកសម្ដេចតេជោ «កែទម្រង់រស់មិនកែទម្រង់គឺស្លាប់» ត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ដូច្នេះក្រសួង ស្ថាប័នត្រូវ​បន្តធ្វើកំណែទម្រង់បន្តទៀត
2026/05/21 01:08:20 pm        3
សម្ដេចធិបតី៖ ក្រោយពិនិត្យក្រសួងស្ថាប័នចំនួន ១៦ គឺមានការកែសម្រួល ៣អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន
2026/05/21 01:00:13 pm        1
បង្ក្រាបទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារចំនួន២ នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសជាង ២០០នាក់
2026/05/21 11:50:27 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ ពាក្យស្លោកសម្ដេចតេជោ «កែទម្រង់រស់មិនកែទម្រង់គឺស្លាប់» ត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ដូច្នេះក្រសួង ស្ថាប័នត្រូវ​បន្តធ្វើកំណែទម្រង់បន្តទៀត

2026/05/21 01:08:20 pm
​សម្ដេចធិបតី៖ ក្រោយពិនិត្យក្រសួងស្ថាប័នចំនួន ១៦ គឺមានការកែសម្រួល ៣អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន
2026/05/21 01:00:13 pm
​ប្រជាជនបូលីវី ចេញធ្វើបាតុកម្មប្រឆាំងការបិទផ្លូវតវ៉ា ខណៈភាពវឹកវរបានធ្វើឲ្យប្រទេសរង្គោះរង្គើ
2026/05/21 12:41:21 pm
​អង្គការសហប្រជាជាតិ៖ ពិភពលោកមានរយៈពេល ៦ ខែដើម្បីជៀសវាងវិបត្តិស្បៀងអាហារដ៏ធំព្រោះបិទ​ច្រកសមុទ្រ​ Hormuz
2026/05/21 12:32:14 pm
​អ៊ីរ៉ង់៖ អាវុធទំនើបៗ និងមិនទាន់សាកល្បង ត្រៀមសម្រាប់ប្រើប្រាស់ ខណៈអាមេរិកគំរាមវាយប្រហារ
2026/05/21 12:24:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/20 09:40:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/19 11:30:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/19 05:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am