អ្នកជំនាញ៖ ការជំរុញអភិវឌ្ឍកំពង់ផែ នឹងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម នឹងឈាន​ទៅ​សម្រេច​ឆ្នាំ​២០៣០

2026/05/21 09:25:07 pm        794

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន មើលឃើញថា ការជំរុញអភិវឌ្ឍន៍ផែទឹកជ្រៅ និង​ចំណត​ផែរ​ណប​នៅ​ក្នុង​ស្រុក​ នៃកំពង់ផែធំៗទាំងពីរ របស់កម្ពុជា គឺជាការចូលរួម​លើក​កម្ពស់​ជំរុញ​ដល់ការ​ធ្វើ​ពាណិជ្ជ​កម្ម​ឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការឈានទៅសម្រេចចក្ខុ វិស័យរបស់​រាជ​រដ្ឋាភិបាល​ឆ្នាំ​២០៣០។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និង​ភ្នាក់​ងារ​ជើង​សា​នៅ​កម្ពុជា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង​គម្រោង​អភិឌ្ឍន៍​កំពង់ផែនៅព្រះរាជាណាចក្រកម្ពុជា នេះថា កម្ពុជាមានការ ដឹកជញ្ជូន៣ប្រភេទរួមមាន ការ​ដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ក្នុងនោះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ អាចដឹកជញ្ជូនបានច្រើន និងបានឆ្ងាយ និងមានតម្លៃសមរម្យផងដែរ បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន​ប្រភេទបាននិងកំពុងគាំទ្រដល់ ប្រតិបត្តិការនាំចេញ-ចូលរបស់កម្ពុជា។

លោក បន្តថា ជាក់ស្តែងការអភិវឌ្ឍកំពង់ផែនេះ ក្នុងនោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន​និង​កំពុង​ពង្រីក​គម្រោងសាង សង់ទៅតាមជំហាននីមួយៗមាន៣ដំណាក់កាល ដែលគម្រោង​ទាំង​នោះ​បន្ទាប់​ពីសាងសង់រួចរាល់ នឹងអាចមានសមត្ថភាពទទួលបាន កុងតឺន័រឆ្លងកាត់កាន់តែច្រើន នឹង​អាចទទួលកងនាវាទូទាំងពិភពលោកចូលចតបានផងដែរ។ ចំណែកកំពង់ផែស្វយ័តភ្នំពេញ ក៏​បាន​កំពុងពង្រីកសមត្ថភាពរបស់ខ្លួន លើគម្រោងអភិវឌ្ឍន៍កំពង់ផែកុងងតឺន័រ ចំណត​ផែរ​ណប​ពហុ​បំ​ណង គម្រោងបង្កើតផែស្ងួត និង តំបន់សេដ្ឋកិច្ចជាដើម ដែលគម្រោង​ទាំងនេះ​សុទ្ធ​តែ​ជួយ​ជ្រោម​ជ្រែង​ដល់ការដឹកជញ្ជូន ការចូលរួមលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការគាំទ្រដល់​នាំ​ចេញ​របស់​កម្ពុជាកាន់តែខ្លាំងក្លា ជាពិសេសគឺ​ការ​ឈាន​ទៅ​សម្រេច​ចក្ខុ​វិស័យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត ខ្ពស់ត្រឹមឆ្នាំ២០៣០។ 

ជុំវិញ​គម្រោងពង្រីកកំពង់ផែនេះ ក្នុងនោះចំពោះគម្រោងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ឯកឧត្តម លូ គឹមឈន់ ប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកឡើងថ្មីៗនេះថា បច្ចុប្បន្ន​កំពង់ផែបានកំពុងបង្កើនសមត្ថភាពទៅតាមដំណាក់កាល ក្នុងនោះសម្រាប់​ដំណាក់​កាល​ទី​១ ​នៅក្នុងឆ្នាំ២០២៦នេះ, គឺការសាងសង់ចំណតមានជម្រៅទឹក ១៤,៥ ម៉ែត្រ អាចឱ្យ​កប៉ាល់​ដឹក​បា​ន (៤ពាន់ ទៅ ៥ពាន់ TEU)។ ដំណាក់កាលទី២ គ្រោងនឹងចប់នៅឆ្នាំ២០២៨, មាន​ជម្រៅ ​១៦,៥ ម៉ែត្រ មានសមត្ថភាពកប៉ាល់ ផ្ទុកបាន ១២ ម៉ឺន DWT ស្មើ ១ ម៉ឺន TEU។ ដោយ​ឡែក​ដំណាក់កាលទី៣ គឺគម្រោងសាងសង់កំពង់ជម្រៅទឹក ១៧,៥ ម៉ែត្រ អាចឱ្យ កប៉ាល់​ផ្ទុក​ដល់ ​១៦ ម៉ឺន DWT ត្រូវប្រមាណ ១,៥ ម៉ឺន TEU ក្នុងនោះបន្ទាប់ពីដាក់ឱ្យដំណើរការ នឹង​អាច​ឱ្យ​កង​នាវាស្ទើរតែទូទាំង ពិភពលោកចូលចតបាន នឹងអាចមានកុង​តឺន័រ​ឆ្លង​កាត់​សរុប​ដល់​ប្រមាណ ​២,៦ លាន TEU។

ចំណែកកំពង់ផែស្វយ័តភ្នំពេញវិញ ក្នុងឆ្នាំ២០២៦នេះ រំពឹងថា នឹងទទួល​បាន​បរិមាណ​កុង​តឺន័រ​ឆ្លង​កាត់​ក្នុងរង្វង់ប្រមាណ ៦៦ ម៉ឺន TEU ខណៈនៅឆ្នាំ២០២៥ ទទួលបានត្រឹម ៦០ម៉ឺន TEU។ ចំណែក​នៅឆ្នាំ២០៣០ កំពង់ផែស្វយ័តភ្នំពេញ នឹងអាចទទួល បានកុងតឺន័រឆ្លងកាត់ជិត ១ លាន TEU ក្នុងនោះសម្រាប់គម្រោងកំពង់ផែមួយនេះ ក៏បានកំពុងពង្រីកចំណតផែរណបពហុបំណង និង​គ្រោង​អភិវឌ្ឍន៍ផែថ្មីផ្សេងៗទៀត និងគម្រោងបង្កើតផែស្ងួត រួមជាមួយគម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm