លោក Zelensky និយាយ​ថា ​រុស្ស៊ី​បាន​ចាប់ផ្ដើម​វាយប្រហារ​ជាថ្មី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត​

2022/04/19 05:01:44 pm        1.8 K

​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​ថា រុស្ស៊ី​បាន​ចាប់ផ្ដើម​ការ​វាយ​ប្រហារ​ដ៏​ធំ​ជាថ្មី​ ដែល​បាន​រង់ចាំ​ឱកាស​ជា​យូរ​មកនេះ​នៅ​ក្នុង​តំបន់​ព្រំដែន Donbas ភាគ​ខាង​កើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​កងកម្លាំង​របស់​ខ្លួន​បាន​បង្កើន​ការវាយប្រហារ​នៅ​តាម​ខ្សែ​ត្រៀម​ជួរមុខ​។

​លោក Zelensky បាន​និយាយ​នៅ​ក្នុង​សុន្ទរ​កា​ពេលយប់​ជ្រៅ ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​ចន្ទ​ថា ​ប្រទេស​រុស្ស៊ី​បាន​ផ្ដោត​សំខាន់​លើ​ការ​ប្រមូល​កង​កម្លាំង​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ ហើយ​លោក​បាន​ប្ដេជ្ញា​ថា ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​ការពារ​ខ្លួន​ឲ្យ​បាន ទោះបីជា​រុស្ស៊ី​បញ្ជូន​កងទ័ព​ទៅកាន់​តំបន់​នោះ​ច្រើន​ប៉ុណ្ណា​ក៏ដោយ​។ ​លោក​បាន​បន្ថែម​ថា យើង​នឹង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់។​ យើង​នឹង​មិន​បោះបង់ចោល​អ្វី​ដែល​ជា​របស់​អ៊ុយ​ក្រែ​ន​ជាដាច់ខាត​។

​គួរ​រម្លឹក​ថា រុស្ស៊ី​បាន​ដក​កងកម្លាំង​របស់​ខ្លួន​ចេញពី​តំបន់​មួយ​ចំនួន ​នៅ​ភាគ​កណ្ដាល​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​មីនា បន្ទាប់ពី​វាយ​យក​រដ្ឋធានី Kyiv មិនបាន​សម្រេច និង​និយាយ​ថា ​ខ្លួន​នឹង​ផ្ដោត​ជាថ្មី​លើ​តំបន់ Donbas ជាទី​ដែល​រុស្ស៊ី​បាន​អះ​អាង​ថា ខ្លួន​កំពុង​ការពារ​ពលរដ្ឋ​ដែល​និយាយ​ភាសា​រុស្ស៊ី​នៅ​ក្នុង​ជម្លោះ​រយៈពេល ​៨​ឆ្នាំ​របស់​ក្រុម​ផ្ដាច់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm