កម្មការិនីរោងចក្រចាប់អារម្មណ៍ចង់ចូលរួមកាតព្វកិច្ចយោធា ដើម្បីរួមចំណែកការពារប្រទេសជាតិ

2026/05/21 10:03:22 pm        281

ក្រុមកម្មការិនីវិស័យរោងចក្រកាត់ដេរ បានបង្ហាញចំ​ណាប់​អារម្មណ៍​ចង់​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ចំពោះកាតព្វកិច្ចយោធា ដើម្បីរួមចំណែកការពារ​ប្រទេសជាតិ មាតុភូមិ ខណៈ​ច្បាប់​ស្តីពី​កាតព្វកិច្ចយោធានេះ តម្រូវឱ្យពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ឆ្នាំ ដល់ទៅ២៥ឆ្នាំ ត្រូវ​បំពេញ​កាតព្វកិច្ចចូលហ្វឹកហាត់ ក្នុងនោះស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។        

ក្នុង​បទសម្ភាសន៍ពាក់ព័ន្ធប្រធានបទកាតព្វកិច្ចយោធា ក្រុមកម្មការិនី​ដែល​បម្រើ​ការងារ​រោង​ចក្រ​កាត់​ដេរ​សម្លៀកបំពាក់ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹង​នៅ​ថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០២៦នេះថា ក្រោយទទួល​បានព័ត៌មាន​តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​នានា​ក្នុង​បណ្តាញ​សង្គមអំពីកាតព្វកិច្ចនេះ ពិតជាមានការចាប់អារម្មណ៍ និងគាំទ្រទាំង​ស្រុង​ចំពោះ​ការ​ដាក់​ចេញ​នូវ​ច្បាប់មួយនេះ ដែលយល់ឃើញថា ជាឱកាសដ៏ល្អក្នុង​ការ​ចូល​រួម​ជួយជ្រោម​ជ្រែង​ប្រទេស​ជាតិ​ គ្រាដែលប្រទេសកំពុងត្រូវការសម្រាប់ការពារទឹកដី និងប្រជាជន។

ពាក់ព័ន្ធប្រធានបទខាងលើនេះ កម្មការិនីមួយចំនួនបានអះអាងថា នឹងលះបង់ការងារសព្វថ្ងៃ ដើម្បី​ចូលរួមកាតព្វកិច្ចយោធានេះ ខណៈកម្មការិនីមួយចំនួនផ្សេងទៀត ក៏បាន​បង្ហាញ​បំណង​ចង់​ចូល​រួម​ដូចគ្នា ប៉ុន្តែដោយសារហួសអាយុទើបខកខានឱកាសដ៏កម្រមួយនេះ។ ក្រុម​កម្ម​ការិនី​ក៏​បាន​អំពាវ​នាវដល់យុវជនទាំងឡាយណា ដែលមានសុខភាពល្អ កម្លាំងកាយមាំមួន ឱ្យ​ចុះ​ឈ្មោះ​ដើ​​ម្បីចូ​លរួមកាតព្វកិច្ចយោធានេះ ដើម្បីចូល​រួម​កសាង​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ខាង​វិស័យផ្នែកយោធា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឱ្យ ប៊ីធីវី ដឹងស្រដៀងគ្នាថា ចំពោះ​ការងារនេះ កាលពីពេលកន្លងទៅ ក៏ធ្លាប់ទទួលបានការសាកសួរព័ត៍មានមួយចំនួនពីកម្មករ កម្ម​ការិនីផងដែរអំពីបំណងចង់ចូលរួមកាតព្វកិច្ចយោធានេះ បើទោះបីជា​ត្រូវ​លះប​ង់​ការ​ងារ​សព្វ​ថ្ងៃ​នេះ​យ៉ា​ងណាក៏ដោយ ព្រោះតែការស្រលាញ់ និងចង់ចូលរួមជួ​យ​ប្រទេសជា​តិ​លើ​ការ​ការ​ពារ​ទឹក​ដី ​និងប្រជាជន ជាពិសេស ខណៈដែល​ប្រទេសជាតិ​កំពុង​ប្រឈម​ការ​ឈ្លាន​ពាន​ទឹក​ដី​ពី​ក្រុម​យោធា​ថៃ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធាមាន ៨ ជំពូក និង ២០ មាត្រា។ សេចក្តី​ព្រាង​ច្បាប់​នេះត្រូ​វបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និង​គោល​នយោបាយរ​បស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងកា​រ​បណ្តុះ​បណ្តាល​យុវជន​។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរ​ភេទ​ប្រុស​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែល​ស្ត្រីត្រូ​វ​បាន​អនុវត្ត​តាម​គោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបាន​ការ​អភិវឌ្ឍ​កាយ​សម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើស​ពី​នេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួល​បាន​អាទិភា​ព​ក្នុង​ការ​ប្រឡង​ចូល​បម្រើ​ការ​ងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និង​ការ​ងារ​នៅ​បរទេស​ផង​ដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm