ទីក្រុង Ankara៖ មេដឹកនាំ​ទួរ​គីប្រាប់លោក Trump ថា បញ្ហាជាមួយអ៊ីរ៉ង់អាចដោះស្រាយបាន

2026/05/21 11:32:11 pm        75

អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ កាលពីថ្ងៃពុធ (ទី​២០ ខែឧសភា ឆ្នាំ២០២៦) ប្រធានាធិបតីទួរ​គី លោក​ Tayyip Erdogan បានប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា លោកស្វាគមន៍ ចំពោះការពង្រីកបន្ថែម​ពេលវេលា​នៃ​បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបញ្ជាក់​ថា លោកជឿថាបញ្ហាជម្លោះ រវាងភាគីទាំង២ អាចត្រូវបានដោះស្រាយ។​ នេះបើយោងតាមការិយាល័យ​មេដឹកនាំ​ទួរគី​។

ទួរគីដែល​ជា​ប្រទេស​សមាជិករបស់អង្គការ​ណាតូ ​ និង​ជាអ្នក​ជិតខាងជាមួយអ៊ីរ៉ង់ បានទាក់ទងយ៉ាងជិតស្និទ្ធទាំង​ជាមួយទីក្រុងវ៉ាស៊ីនតោន តេអេរ៉ង់ និងអ្នកសម្របសម្រួលប៉ាគីស្ថាន ដើម្បីស្វែងរកការបញ្ចប់សង្គ្រាម​នេះ​។ ទួរគីបានអំពាវនាវឲ្យ​បញ្ចប់ជម្លោះ និងបញ្ជូនសារទៅ​មក រវាងភាគីទាំង២។

លោក Trump បាននិយាយមុននេះ​ថា ការចរចាជាមួយអ៊ីរ៉ង់ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ខណៈពេលដែលព្រមានអំពីការវាយប្រហារបន្ថែមទៀត ប្រសិន​បើ​ទីក្រុងតេអេរ៉ង់មិន​យល់ព្រមឈាន​ដល់​កិច្ចព្រមព្រៀងសន្តិភាពទេ​នោះ​។

ការិយាល័យ​ប្រធានាធិបតីបានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងអំឡុងពេលមាន​ជំនួប​នោះ​ ប្រធានាធិបតីរបស់យើង បានលើក​ឡើង​ថា លោកបានមើលឃើញការសម្រេចចិត្តបន្ថែម​ពេល​វេលា​នៃ​បទឈប់បាញ់ នៅក្នុងតំបន់ជម្លោះ នៅក្នុងតំបន់របស់យើងថា ជាការវិវត្ត​ដ៏​វិជ្ជមានមួយ​ (ហើយ) លោកជឿថាដំណោះស្រាយសមហេតុផល ចំពោះបញ្ហាជម្លោះនេះ គឺអាចកើត​ឡើង​បាន​»។

ការិយាល័យ​នេះ​បានបន្ថែម​ថា ជាមួយ​គ្នា​នេះ​ លោក Erdogan បានចាត់​ទុក​ការមាន​ស្ថិរភាពឡើងវិញ នៅក្នុងប្រទេសស៊ីរីថា ជា «លទ្ធផល​ជោគជ័យ​ដ៏សំខាន់» សម្រាប់តំបន់នេះ ដោយបាន​សង្កត់ធ្ងន់​ថា លោកបានជំរុញឲ្យ​មានវិធានការ​នានា ដើម្បីទប់ស្កាត់​ស្ថានការណ៍ នៅក្នុងប្រទេសលីបង់ ដែល​កំពុង​កាន់តែអាក្រក់ទៅៗ ក្នុង​ពេលមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm