បាល់ទាត់៖ ក្រុមបាល់ទាត់ Derby County ដែលជាអតីតជើងឯកលីគកំពូលអង់គ្លេស ២សម័យដែរនោះត្រូវបានកាត់ចេញធ្លាក់ទៅក្របខណ្ឌទី៣ English League One ហើយក្រោយចាញ់ QPR ១-០ យប់មិញ។

Derby County ដែលដឹកនាំដោយអតីតខ្សែប្រយុទ្ធ Manchester United, Wayne Rooney បានជួបនឹងវិបត្តិធ្ងន់ធ្ងរក្នុងរដូវកាលនេះដោយធ្លាប់ត្រូវបានកាត់ពិន្ទុ ២១ពិន្ទុដោយសារវិបត្តិហិរញ្ញវត្ថុ។ គ្រាប់ជ័យជំនះរបស់ QPR កើតឡើងនៅនាទីទី៨៨ ទៅហើយដោយ Luke Amos ធ្វើឱ្យ Derby ស្គាល់បរាជ័យទី ១៧ ក្នុងចំណោម ៤៣ប្រកួតដែលធ្វើឱ្យ Derby County ធ្លាក់ទៅក្របខណ្ឌទី៣ អង់គ្លេសជាលើកដំបូងតាំងពីឆ្នាំ១៩៨៦។ Derby County ធ្លាប់ឈ្នះលីគកំពូលអង់គ្លេសនៅឆ្នាំ១៩៧២ និង ១៩៧៥៕
អត្ថបទ៖នាង សុភាវុធ