រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នៅថ្ងៃព្រហស្បតិ៍ ២១ឧសភានេះ ខណៈប៉ាគីស្ថានបានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីពន្លឿនកិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ប៉ាគីស្ថាន ដែលបានរៀបចំកិច្ចចរចាសន្តិភាពកាលពីខែមុន និងកំពុងដើរតួជាផ្លូវសម្រាប់សាររវាងភាគីទាំងពីរ នៅតែបន្តសម្របសម្រួលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងការទំនាក់ទំនងជាច្រើនជុំបានកើតឡើង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានក៏កំពុងស្ថិតនៅក្នុងទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ ២០ ឧសភា ផងដែរ។

ទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួនកំពុងពិនិត្យមើលការឆ្លើយតបចុងក្រោយបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ហើយលោកប្រធានាធិបតី Donald Trump បានលើកឡើងថា លោកអាចរង់ចាំពីរទៅបីថ្ងៃសម្រាប់ "ចម្លើយត្រឹមត្រូវ" ពីទីក្រុងតេអេរ៉ង់ ប៉ុន្តែក៏មានឆន្ទៈក្នុងការបន្តការវាយប្រហារលើប្រទេសនេះផងដែរ។
ប្រាំមួយសប្តាហ៍ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយមួយបានចូលជាធរមាន ការចរចាដើម្បីបញ្ចប់សង្គ្រាមមានវឌ្ឍនភាពតិចតួច ខណៈតម្លៃប្រេងដែលកើនឡើងខ្ពស់បានបង្កើនការព្រួយបារម្ភអំពីអតិផរណា និងផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោក៕

