ក្រសួងការពារជាតិទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានពិភាក្សាអំពីការផ្លាស់ប្តូរដែលអាចកើតមានអំពីរបៀបដែលផ្នែកខ្លះនៃព្រំដែនមានកំពែងការពារយ៉ាងរឹងមាំជាមួយកូរ៉េខាងជើង ត្រូវបានគ្រប់គ្រង នៅក្នុងជំនួបអំពីការពារជាតិថ្មីៗនេះ នៅទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យក្រសួងម្នាក់ បាននិយាយថា បញ្ហានេះត្រូវបានពិភាក្សានៅក្នុងស្ថាប័នប្រឹក្សាយោបល់ការពារជាតិរួមបញ្ចូលគ្នាទ្វេភាគី ដោយបន្ថែមថា មាន «វឌ្ឍនភាព»។ លោកស្រីបានបដិសេធរបាយការណ៍ថា វាអាចនាំឲ្យមានការគ្រប់គ្រងរួមគ្នា ឬដាច់ដោយឡែកនៃតំបន់គ្មានយោធា (DMZ)នេះ។
អ្នកនាំពាក្យរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានថា៖«ពុំមិនមែនជាការគ្រប់គ្រងរួមគ្នាទេ ហើយក៏ពុំ មែនជាការគ្រប់គ្រងដាច់ដៅយឡែកដែរ» ពោលគឺការធ្វើឲ្យការគ្រប់គ្រងតំបន់គ្មានយោធា នៅក្នុងផ្នែកខ្លះកាន់តែប្រាកដនិយម»។
តំបន់គ្មានយោធា នេះ គឺជាតំបន់ទ្រនាប់តាមបណ្តោយខ្សែបន្ទាត់ដែលសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ នៅពេលដែលចិន និងកូរ៉េខាងជើង បានប្រយុទ្ធជាមួយកងកម្លាំងអង្គការសហប្រជាជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានបញ្ចប់ដោយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាទេ៕

