ជប៉ុនច្រានចោលការអះអាងរបស់រុស្ស៊ី និងចិន អំពី «ការធ្វើយោធូប​នីយកម្ម​ឡើងវិញ»

2026/05/22 12:39:37 am        90

ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) បានច្រានចោលការរិះគន់ពីចិន និងរុស្ស៊ីជុំវិញ​ «ការធ្វើយោធូបនីកម្ម​ឡើងវិញ» របស់ខ្លួន ដោយចាត់ទុក​ថា ជាការលើក​ឡើង​ «មិន​ឈរ​នៅលើ​មូលដ្ឋានការពិត​»។

ប្រធានាធិបតីចិន Xi Jinping និងសមភាគីរុស្ស៊ី​របស់លោក គឺលោក Vladimir Putin បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធថា ជប៉ុនកំពុងពន្លឿនការធ្វើយោធូបនីកម្ម​ឡើងវិញ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក Putin បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅ​ប្រទេសចិន នា​ថ្ងៃពុធ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Kyodo បាន​ឲ្យ​ដឹង​ថា អនុរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រីជប៉ុន លោក Masanao Ozaki បាននិយាយ​នៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេស​ជប៉ុនចង់ឲ្យ​ចិន «ផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន» ជុំវិញ​បញ្ហានានា​ ដូចជាសកម្មភាពយោធារបស់ទីក្រុងប៉េកាំងជាដើម​ និង​ជំរុញឲ្យ​រុស្ស៊ី «បញ្ឈប់ការឈ្លានពានរបស់ខ្លួនទៅលើអ៊ុយក្រែន»។.

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់ជប៉ុនជាមួយចិន បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីមាន​ការលើកឡើង​របស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi កាលពីខែវិច្ឆិកាឆ្នាំមុន ដែល​ថា ការប្រើប្រាស់កម្លាំងដែលអាចកើតមានរបស់ចិន លើ​កោះ​តៃវ៉ាន់ ដែលទីក្រុង​ប៉េកាំង​ចាត់ទុកថា ជាខេត្តបំបែកខ្លួននោះ​ អាចបង្កើតជាស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត សម្រាប់ជប៉ុន ដែលប្រទេសនេះអាចអនុវត្តសិទ្ធិការពារខ្លួនរួមគ្នា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm