សន្តិសុខនៅក្នុងទីក្រុងកំពង់ផែ Helsingborg ប្រទេសស៊ុយអែត ត្រូវបានរឹតបន្តឹងនៅថ្ងៃព្រហស្បតិ៍នេះ មុនជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសអង្គការណាតូរយៈពេល ២ថ្ងៃ ដែលចាប់ផ្តើមនៅល្ងាចថ្ងៃនេះ ។
នគរបាលប្រដាប់អាវុធ និងការបិទផ្លូវ ត្រូវបានមើលឃើញនៅជិតទីតាំងជំនួប ក្នុងទីក្រុងមានពលរដ្ឋរស់នៅ ១៥១.០០០មួយនេះ ស្ថិតនៅតាមតំបន់ឆ្នេរភាគខាងលិចប្រទេសស៊ុយអែត ។

ក្រុមរដ្ឋមន្រ្តីនឹងចូលរួមពិធីលៀងសាយភោជន៍ក្រៅផ្លូវការសម្រាប់សមាជិកក្រុមប្រឹក្សាអង្គការណាតូ-អ៊ុយក្រែននៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ក្រោមវត្តមានដខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រស៊ុយអែត Carl Gustaf និងម្ចាស់ក្សត្រី Silvia ក្នុងនោះជំនួបសំខាន់នឹងធ្វើឡើងនៅថ្ងៃសុក្រ ។
វាគឺជាជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសអង្គការណាតូលើកដំបូងដែលធ្វើម្ចាស់ផ្ទះដោយស៊ុយអែត ចាប់តាំងពីពួកគេបានចូលរួមជាមួយអង្គការណាតូ កាលពីឆ្នាំ ២០២៤ ៕
