ប្រតិភូ និង​អត្តពលិក​កម្ពុជា ៥៥០​នាក់​លើ​កីឡា ៣៣​ប្រភេទ​នឹង​ចូល​រួម​ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​

2022/04/19 06:00:58 pm        374

​ស៊ី​ហ្គេម៖ នៅសល់​រយៈពេល ២១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​នឹង​មកដល់ ខណៈ​កម្ពុជា​បាន​ត្រៀម​ជា​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប ៥៥០​នាក់​លើ​កីឡា ៣៣​ប្រភេទ​កីឡា​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​តំបន់ដែល​ពន្យារពេល​មកពី​ចុង​ឆ្នាំ​២០២១ នេះ។​

​ក្នុងចំណោម​ប្រតិភូ និង​អត្ត​ព​លិ​ក​ដែល​កម្ពុជា​ត្រៀម​បញ្ជូន​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ នៅ​វៀតណាម​នា​ខែ​ឧសភា​ខាងមុខនេះ​គឺ​មាន​ថ្នាក់ដឹកនាំ និង​មន្ដ្រី​កីឡា ៣៥​នាក់​នាក់​, កីឡាករ​-​កីឡា​ការិនី ៣៦៣​នាក់, ​គ្រូ​បង្វឹក និង​គ្រូ​ជំនួយ ៩៣​នាក់​, អាជ្ញាកណ្ដាល ១៦​នាក់​, ក្រុម​គ្រូពេទ្យ ១៨​នាក់ មន្ត្រី​ដឹកនាំ​ក្រុម និង​អគ្គលេខាធិការ​សហព័ន្ធ ២១​នាក់​រួម​ទាំង​មន្ត្រី CADA ៤​នាក់។​ ចំពោះ​កីឡា​ទាំង ៣៣​ប្រភេទ​រួម​ទាំង​អត្ត​ព​លិ​ក​តាម​ប្រភេទ​កីឡា​នីមួយៗ ដែល​កម្ពុជា​ត្រៀម​ចូលរួម​គឺ​មាន​៖

- ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​១៖ ១. កីឡាអត្តពលកម្ម ១៤​នាក់, ២. កីឡាហែលទឹក ១៦​នាក់។​

- ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​២៖ ១. កីឡា​កាយសម្ព័ន្ធ ៧​នាក់​, ២. បាញ់កាំភ្លើង ២​នាក់​, ៣. តេ​ក្វាន់​ដូ WT ១៤​នាក់​, ៤. ប្រណាំង​ទោចក្រយាន ៩​នាក់​, ៥. គុន​ដាវ ៨​នាក់​, ៦. យូ​ដូ ១២​នាក់​, ៧. វូ​ស៊ូ ៦​នាក់​, ៨. ចំបាប់ ១៦​នាក់​, ៩. ប្រដាល់​សកល ៨​នាក់​, ១០. កា​រ៉ា​តេ ១៩​នាក់​, ១១. កីឡា​រាំ ៨​នាក់​, ១២. ទ្រី​យ៉ា​ត្លុង ៦​នាក់​, ១៣. ជឺ​ជី​តស៊ូ ២​នាក់​, ១៤. លើក​ទម្ងន់ ៦​នាក់​, ១៥. កា​នូ​/​កា​យ៉ាក ១៦​នាក់​, ១៦. បាល់ទាត់ ៤០​នាក់​, ១៧. បាល់ទះ (​លើ​ក្ដារ ១៤​នាក់​, ឆ្នេរ​ខ្សាច់ ៤​នាក់​), ១៨. បាល់បោះ (5×5) ៨​នាក់ និង (3×3) ៨​នាក់​), ១៩. សីដក់ ២០​នាក់​, ២០. វាយ​កូនឃ្លី​លើ​តុ ៧​នាក់​, ២១. វាយ​សី ៩​នាក់​, ២២. វាយ​កូន​បាល់ ៩​នាក់ និង ២៣. កីឡាវាយកូនគោល ៤​នាក់។​

- ប្រភេទ​កីឡា​ចំណាត់ថ្នាក់​ទី​៣៖ ១. កីឡា​វ៉ូ​វី​ណា​ម ១៨​នាក់​, ២. ប្រដាល់​គុន​ខ្មែរ ១០​នាក់​, ៣. ឃី​ក​បុក​ស៊ី​ង ៩​នាក់​, ៤. ប៉េតង់ ១៩​នាក់​, ៥. កាយ​វប្បកម្ម ៣​នាក់​។

- ប្រភេទ​កីឡា​ក្រៅ​ការ​ប្រមូល​ផ្ដុំ​៖ ១. កីឡា​ប៊ីយ៉ា ស្នូកឃ័រ ៤​នាក់​, ២. កីឡា​អេឡិចត្រូនិក ៥​នាក់ និង ៣. កីឡា​អុក​ចិន ៣​នាក់​។​

​សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១២-​ឧសភា និង​ពិធី​បិទ​ការប្រកួត​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ ហើយ​ម្ចាស់ផ្ទះ​វៀតណាម​បាន​កំណត់​កីឡា ៤០​ប្រភេទ​ស្មើនឹង ៥២៦​វិញ្ញាសា​ដាក់​ក្នុង​ការប្រកួត​នេះ។ ប៉ុន្ដែ​មាន​ប្រភេទ​កីឡា​មួយ​ចំនួន​ត្រូវ​ចាប់ផ្ដើម​ការប្រកួត​មុន​ពិធី​បើក ដូចជា​កីឡាបាល់ទាត់​ជាដើម​ដែល​ត្រូវ​ធ្វើ​ការប្រកួត​មុន​តាំងពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា​ទៅ​ម្ល៉េះ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm