កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយកាលពីថ្ងៃពុធថា នាវាចំនួន ២៦ គ្រឿង រួមទាំងនាវាដឹកប្រេង នាវាដឹកកុងតឺន័រ និងនាវាពាណិជ្ជកម្ម បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដោយមានការសម្របសម្រួលជាមួយកងកម្លាំងរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News កងទ័ពជើងទឹក បានកត់សម្គាល់ថា ខ្លួនបានធានាសុវត្ថិភាពរបស់នាវាដែលឆ្លងកាត់។
សេចក្តីថ្លេងការណ៍បានសង្កត់ធ្ងន់ថា ការឆ្លងកាត់របស់នាវាឆ្លងកាត់ផ្លូវទឹកនេះ ត្រូវបានសម្របសម្រួល និងតម្រូវឲ្យមានការអនុញ្ញាតពីកងកម្លាំងជើងទឹករបស់ IRGC។
ដូចគ្នានេះដែរ កាលពីថ្ងៃពុធ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា នាវាដឹកប្រេងកូរ៉េខាងត្បូងមួយគ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព ដែលជាការឆ្លងកាត់លើកដំបូងដោយនាវាកូរ៉េខាងត្បូងឆ្លងកាត់ផ្លូវទឹកនេះ ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់ បានចាប់ផ្តើម៕
