ចិនព្រមាន EU អំពីការសងសឹក ខណៈប្លុកពិចារណាលើការរឹតបន្តឹងពាណិជ្ជកម្មកាន់តែតឹងរ៉ឹង

2026/05/22 01:28:17 am        41

មន្ត្រីក្រសួងពាណិជ្ជកម្មម្នាក់ បានប្រាប់​ឲ្យ​ដឹង​ថា ប្រទេសចិននឹងចាត់វិធានការតបតវិញ ប្រសិនបើសហភាពអឺរ៉ុប (EU) បន្តទៅមុខ​នូវ​ការរឹតបន្តឹង​​ថ្មី លើការនាំចូលរបស់ចិន ខណៈដែលភាពតានតឹងផ្នែក​ពាណិជ្ជកម្ម រវាងភាគី​ទាំង២ នៅតែបន្តកើនឡើង។

នៅឯ​សន្និសីទសារព័ត៌មានប្រចាំ​ថ្ងៃ ក្នុង​ទីក្រុងប៉េកាំង នា​ថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) នេះ អ្នកនាំពាក្យ លោក He Yadong បាននិយាយថា៖ «ប្រសិនបើអតិរេកពាណិជ្ជកម្ម គឺ​គ្រប់គ្រាន់ ដើម្បីដាក់ស្លាកប្រទេសមួយថា មានការ​ផ្គត់ផ្គង់លើស​តម្រូវការ​​នោះ​ តើ EU មានកម្រិត​ផ្គត់ផ្គង់លើសតម្រូវ​ការ​ លើ​ផ្នែក​រថយន្ត ឱសថ ស្រា និងគ្រឿងសំអាងដែរ ឬទេ?»។

ដោយមិនបានពន្យល់សេចក្ដី​លម្អិត លោកបានបន្ថែមថា ទីក្រុងប៊្រុចសែល​ គួរតែ «ត្រឡប់ទៅរកផ្លូវសន្ទនា​ដ៏ត្រឹមត្រូវវិញ​» ជាមួយទីក្រុងប៉េកាំង ហើយបានសន្យាថា នឹង «ចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់» ប្រសិនបើប្លុកសម្រេចដាក់វិធានការរើសអើងថ្មី ប្រឆាំងនឹងប្រទេសចិន។

ដោយសំអាង​ដល់​សម្តីបុគ្គល​ដែលដឹង​បញ្ហានេះ សារព័ត៌មាន Bloomberg បានរាយការណ៍នៅ​មុននេះ​ថា មន្ត្រី​ EU កំពុងស្វែងរកវិធានការថ្មី ដើម្បីការពារសេដ្ឋកិច្ចរបស់ប្លុក ទល់​នឹង​​ការហូរចូលនៃទំនិញចិន។

មន្ត្រីរបស់​ប្លុក​នេះ នឹងជជែកដេញដោល​ អំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៩ ខែឧសភា។ ប្លុកនឹងវាយតម្លៃថា តើនីតិ​វិធី​អ្វី​ដែលរដ្ឋជាសមាជិកមានឆន្ទៈ ក្នុងការដាក់ចេញ​ ដើម្បី​ទប់​ទល់​នឹង​ការ​ផ្គង់ផ្គង់​លើស​តម្រូវការ​ នៅក្នុងវិស័យផលិតកម្មរបស់ចិន។ ហើយ​មេដឹកនាំ EU ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហានេះមក​ជជែក ក្នុងកិច្ចប្រជុំកំពូលបន្ទាប់ នៅខែមិថុនា។

គួរបញ្ជាក់ថា ភាពតានតឹងពាណិជ្ជកម្មជាមួយ EU កំពុងកើនឡើង ទោះបីជាប្រទេសចិន និងសហរដ្ឋអាមេរិកបន្តការចរចា ដើម្បីបន្ថែម​ពេល​វេលា​នៃ​ការ​ផ្អាក​ជម្លោះ​ពាណិជ្ជកម្ម បន្ទាប់ពីមាន​ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី កលោក​ Donald Trump ក៏ដោយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm