ដោយដកស្រង់ប្រភពស៊ើបការណ៍សម្ងាត់អាមេរិក ទូរទស្សន៍ CNN បានរាយការណ៍ថា អ៊ីរ៉ង់កំពុងកសាងមូលដ្ឋានឧស្សាហកម្មយោធារបស់ខ្លួនឡើងវិញលឿនជាងការរំពឹងទុករបស់សហរដ្ឋអាមេរិក ហើយបានចាប់ផ្តើមផលិតយានដ្រូនឡើងវិញរួចហើយ។

យោងតាមប្រភពព័ត៌មាន ទីក្រុងតេអេរ៉ង់បានចាប់ផ្តើមស្តារសមត្ថភាពផលិតកម្មមួយចំនួនរបស់ខ្លួនឡើងវិញ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ៦សប្តាហ៍ ដែលបានចាប់ផ្តើមនៅដើមខែមេសា។ យោងតាមប្រភពស៊ើបការណ៍សម្ងាត់អាមេរិក អ៊ីរ៉ង់កំពុងស្តារប្រព័ន្ធមីស៊ីល ជើងទម្របាញ់រ៉ូកែត និងបរិមាណផលិតកម្មអាវុធសំខាន់ៗដែលខូចខាតដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលឿនជាងការរំពឹងទុក។ ដូចដែល CNN បានកត់សម្គាល់ អ៊ីរ៉ង់អាចស្តារសមត្ថភាពវាយប្រហារដោយយានដ្រូន របស់ខ្លួនឡើងវិញយ៉ាងពេញលេញ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅថ្ងៃទី ៧ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយអ៊ីរ៉ង់។ នៅថ្ងៃទី ១១ ខែមេសា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាជាច្រើនជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរក្រោយមកបានរាយការណ៍ថា ពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងលើការដោះស្រាយជម្លោះរយៈពេលវែងបានទេ ដោយសារតែពុំមានការឯកភាពគ្នាលើចំណុចមួយចំនួន៕
