វិបត្តិសង្រ្គាមអ៊ីរ៉ង់ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មដំណាំតែតម្លៃ ១,៥ពាន់លានដុល្លាររបស់ស្រីលង្កា ដែលជួលកម្មករជាង ២លាននាក់ ក្នុងនោះការនាំចេញ បានធ្លាក់ចុះ ១៧,៣ភាគរយ កាលពីខែមីនា មកនៅតម្លៃត្រឹម ១១៤,៧៥លានដុល្លារ ។
ទីផ្សារតំបន់មជ្ឈិមបូព៌ា ស្មើនឹងពាក់កណ្តាលនៃការនាំចេញតែ Ceylon ដែលមានតម្លៃប្រចាំឆ្នាំប្រហែល ៦៨០លានដុល្លារ ។
យោងតាមការអះអាងរបស់លោក Lushantha De Silva គឺជាប្រធានសមាគមពាណិជ្ជករតែ Ceylon បានឲ្យដឹងថា អ៊ីរ៉ង់ ស្ថិតក្នុងចំណោមប្រទេសទិញតែធំបំផុតរបស់ស្រីលង្កា ហើយពេលដែលសង្រ្គាមអ៊ីរ៉ង់ចាប់តផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ មាននូវការធ្លាក់ចុះតម្លៃតែផងដែរ ។
លោកថា តម្រូវការតែពីអ៊ីរ៉ង់ លែងមានទាំងស្រុង ប៉ុន្តែទីផ្សារផ្សេងទៀតផងដែរ ដែលបានទិញតែរបស់ពួកយើង ។ ពួកយើងមើលឃើញភាពល្អប្រសើរប៉ុណ្ណោះ សម្រាប់តម្រូវការនៅការដេញថ្លៃ ។
ក្រុមហ៊ុន Dilmah ដែលមានម៉ាកតែឈ្មោះល្បី Ceylon ហើយនិងលក់ផលិតផលរបស់ខ្លួននៅតាមបណ្តាប្រទេសចំនួន ១០៨នោះ ប្រឈមនឹងបញ្ហាភស្តុភារ និងការដឹកជញ្ជូនផងដែរ ។
វិបត្តិមួយនេះ បានធ្វើឲ្យក្រុមហ៊ុន Dilmah ស្វែងរកជម្រើសផ្សេងទៀតសម្រាប់ទីផ្សារថ្មីនៅសហរដ្ឋអាមេរិក កាណាដា និងអាមេរិកខាងត្បូង ៕

