ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី២០-២៦ ខែមេសា ឆ្នាំ២០២២ កម្ពុជានឹងទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យកម្ពុជា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែងខ្លះក៏អាចមានភ្លៀងច្រើនជាបង្គួរផងដែរ៕
