ភាគ​ហ៊ុនិក Samsung ប្ដេជ្ញាមាន​វិធានការផ្លូវច្បាប់ ជំទាស់​នឹង​កិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយ​សហជីព

2026/05/22 01:44:56 am        40

ក្រុម​នៃ​ភាគហ៊ុនិក (ម្ចាស់ភាគហ៊ុន) របស់​ក្រុម​ហ៊ុន​ Samsung Electronics នៅ​ថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) នេះ​ បានប្ដេជ្ញាចាត់វិធានការផ្លូវច្បាប់ ជំទាស់​នឹងកិច្ចព្រមព្រៀងបណ្ដោះអាសន្ន រវាងក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់យក្ស​របស់ប្រទេស​កូរ៉េខាងត្បូង និងសហជីពកម្មករដ៏​ធំបំផុតរបស់ខ្លួន ជាការ​ស្រុះស្រួល​​​ដែលបានជួយ​បញ្ចៀស​មិន​ឲ្យ​មាន​ការធ្វើកូដកម្មដ៏ធំមួយ។

កិច្ចព្រមព្រៀងនាទីចុងក្រោយ ពាក់​ព័ន្ធនឹង​ប្រាក់បន្ថែម​លើក​ទឹកចិត្ត​ ដែលសមាជិកសហជីព នឹងត្រូវ​ធ្វើ​ការ​បោះឆ្នោត ត្រូវបានឈានដល់កាល​ពី​យប់ថ្ងៃពុធ ដោយផែនការធ្វើកូដកម្មរយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ​ ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម។

ជម្លោះនេះកើតឡើងស្រប​ពេល​មាន​ការរីកចម្រើនបញ្ញាសិប្បនិម្មិត (AI) សកល ដែលបានជួយ​ឲ្យ​អាជីវកម្មរបស់ក្រុម​ហ៊ុន​ Samsung កាន់តែ​ប្រសើរ​ឡើង​ ខណៈពេលដែលជំរុញកំណើនសេដ្ឋ​កិច្ច​ជាតិ និងទីផ្សារភាគហ៊ុន។ កម្មករប្រហែល ៥០.៥០០នាក់ ត្រូវបានកំណត់ដើរ​ចេញ​ពីការងារ​ ខណៈដែលកំហឹងបានផ្ទុះឡើង ពាក់​ព័ន្ធ​នឹង​របៀបដែលក្រុមហ៊ុនបែង​ចែក​ប្រាក់ចំណេញដ៏ច្រើនរបស់ខ្លួន។

ក្រោមកិច្ចព្រមព្រៀងបណ្ដោះអាសន្ន រវាងក្រុម​ហ៊ុន​ Samsung និងសហជីព ប្រាក់ឈ្នួលនឹងកើនឡើង ហើយប្រាក់បន្ថែម​លើក​ទឹកចិត្ត​ពិសេស នឹងត្រូវបានបង់ដោយផ្នែក នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនរយៈពេល ១០​ឆ្នាំ។

ទីស្នាក់ការកណ្តាលសកម្មភាពភាគហ៊ុនិក​កូរ៉េ (Korea Shareholder Action Headquarters) ដែលជាក្រុមភាគហ៊ុនិក នៅ​ថ្ងៃព្រហស្បតិ៍ បានធ្វើបាតុកម្មតវ៉ាជំទាស់​នឹង​កិច្ចព្រមព្រៀងនេះ នៅជិតនិវេសដ្ឋាន​របស់លោក Lee Jae-yong ដែលជា​ប្រធានក្រុមហ៊ុន Samsung Electronics។

ពួកគេបាននិយាយថា ការចរចា ជុំវិញ​​ប្រាក់បន្ថែម​លើក​ទឹក​ចិត្ត ដែលភ្ជាប់ជាមួយប្រាក់ចំណេញប្រតិបត្តិការ មិនត្រូវបានអនុម័តនៅក្នុងសេចក្តីសម្រេចរបស់ភាគហ៊ុនិកទេ ដូច្នេះហើយ មិនមាន «សុពលភាពផ្នែកច្បាប់» ក្រោមច្បាប់ពាណិជ្ជកម្មបច្ចុប្បន្នឡើយ​។

ក្រុមនេះបានប្ដេជ្ញា «ប្រើប្រាស់មធ្យោបាយផ្នែកច្បាប់ដែលមានទាំងអស់» ដើម្បី «រារាំងការចំណាយមូលនិធិ​ណាមួយ​របស់ក្រុមហ៊ុន» ដោយផ្អែកលើកិច្ចព្រមព្រៀង ប្រសិនបើវាត្រូវបានបញ្ចប់ដោយ «រំលង» នីតិវិធីដែលត្រូវការទាំងនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm