ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ក្រុមអភិបាលមកពីទីក្រុងជាច្រើនរបស់អ៊ុយក្រែន បានថតរូបនៅក្នុងរូងភ្នំដ៏ធំមួយ ធ្វើនៅពីក្រោមបាតថ្ម ពីលើរដ្ឋធានី Helsinki របស់ហ្វាំងឡាំង ដែលជាជម្រកគ្រាប់បែកមួយអាចដាក់មនុស្សបាន ៦ពាន់នាក់ ។
ពួកគេស្ថិតក្នុងចំណោមគណៈប្រតិភូបរទេសប្រហែល ៨០០នាក់ ដែលបានធ្វើដំណើរទៅកាន់ជម្រកគ្រាប់បែក Merihaka ស្ថិតក្នុងទីក្រុង Helsink ដែលជាជម្រកមានមុខងារ ២ធំបំផុតរបស់ហ្វាំងឡង់ ហើយបច្ចុប្បន្នទីនេះ ក្លាយជាបង្អួចហាងដ៏ធំមួយសម្រាប់ក្រុមហ៊ុនហ្វាំងឡង់ ស្វែងរកនាំចូលអ្នកទិញដែលខ្លាចសង្រ្គាមនៅអ៊ុយក្រែន ហើយនិងជម្លោះកើនឡើងជាមួយអ៊ីរ៉ង់ ។
ក្នុងវិមាត្រ ៧១.០០ម៉ែត្រគូប ជម្រកមួយនេះមានទំហំប៉ុនអគារការិយាល័យកម្ពស់ ៧ជាន់ ។ វាត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ២០០៣ ហើយនិងមានទីលានលេងកីឡា កីឡដ្ឋាន និងសួនកម្សាន្តកុមារក្រោមដីប្រវែង ២៤ម៉ែត្រ ដែលនៅប្រើប្រាស់រាល់ថ្ងៃ ។
បើសិនជាត្រូវការសម្រាប់គ្រាអាសន្ន ជម្រកគ្រាប់បែកមួយនេះ អាចប្រែក្លាយហាងទៅជាគ្រែ ២ជាន់ សឺទែនទឹក បន្ទប់ទឹក ក្នុងរយៈពេល ៧២ម៉ោង ។
ក្រុមអាជ្ញាធរ និងក្រុមហ៊ុនពាក់ព័ន្ធ និយាយថា ក្រុមអ្នកនយោបាយ ក្រុមរដ្ឋបាល និងក្រុមធុរជនមកពីបរទេស ដូចជាក្រុមហ៊ុនប្រេងខ្នាតយក្ស Saudi Aramco សុទ្ធតែបានស្វែងរកព័ត៌មាន ឬធ្វើដំណើរមកកាន់ទីនេះ ៕