អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ចង់ពង្រីកជម្លោះកាន់តែធំរវាងប្រទេសទាំង ២ ។
អ្នកស្រី Zakharova និយាយថា លោកប្រកាសដោយអង់អាចថា លោកនឹងដាទណ្ឌកម្មថ្មីលើរុស្ស៊ី ហើយការពិតណាស់ថា រូបលោកកំពុងតាមរកការពង្រីកជម្លោះបន្ថែមទៀត ។
អ្នកស្រីថា នៅតាមដងផ្លូវ Bankovaស្ថិតក្នុងទីក្រុងគីវ ពួកគេបង្ហាញភាពសប្បាយរីករាយដោយបើកចំហរចំពោះការតាមកម្ចាស់របស់ក្រុមជីវពលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លើស្រ្តី ក្មេងៗ និងមនុស្សចាស់ និងការវាយប្រហារលើអគារស់នៅរបស់អ្នកស្រុក និងអគារសង្គមនៅក្នុងប្រទេសរុស្ស៊ី ។
អ្នកស្រី Zakharova និយាយទៀតថា លោក Zelensky អួតអាងដោយអង់អាចពីជំនាញការបរទេសរបស់លោកចំពោះការវាយប្រហារភេរវកម្ម ដែលត្រូវបានធ្វើឡើង ដោយមានជំនួយផ្ទាល់ពីលោកខាងលិចរបស់ពួកគេ ៕