មន្រ្តីនិយាយថា ចំនួនអ្នកឡើងភ្នំជាប់កំណត់ត្រាក្នុងពេល ១ថ្ងៃ ២៧៤នាក់ បានឡើងកំពូលភ្នំ Everest កាលពីថ្ងៃពុធ ដែលជាចំនួនខ្ពស់បំផុតពុំធ្លាប់មាន ឡើងដល់កំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោកមួយនេះ ចេញពីខាងប្រទេសនេប៉ាល់ ។
រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញអ្នកឡើងភ្នំយ៉ាងវែងដាច់កន្ទុយភ្នែក ឡើងដល់កំពូលភ្នំ កាលពីរយៈពេល ១ថ្ងៃមុន ។
ភ្នំ Everest កម្ពស់ ៨.៨៤៩ម៉ែត្រ លាតសន្ធឹងតាមព្រំដែនរវាងនេប៉ាល់ និងតំបន់ទីបេតិ៍របស់ចិន ហើយនិងអាចឡើងពីភាគីប្រទេសទាំង ២ បានដូចគ្នា ។
ប្រតិបត្តិករឡើងភ្នំ Everest និយាយថា ពុំមានអ្នកឡើងឡើងភ្នំនៅខាងតំបន់ទីបេតិ៍ ក្នុងឆ្នាំនេះឡើយ ស្របពេលដែលអាជ្ញាធរចិន ពុំបានចេញការអនុញ្ញាតណាមួយនោះ ។
ក្រុមអ្នកជំនាញឡើងភ្នំ តែងតែរិះគន់នេប៉ាល់ សម្រាប់ការអនុញ្ញាតឲ្យមានចំនួនអ្នកឡើងភ្នំដ៏ច្រើន ដែលពេលខ្លះនាំឲ្យមានហានិភ័យនៃការស្ទះផ្លូវ ឬការតម្រង់ជួយ៉ាងវែងនៅតំបន់មរណៈ ស្ថិតនៅក្រោមកំពូលភ្នំ ជាទីមានកម្រិតអុកស៊ីហ្សែនធម្មជាតិទាបដ៏គ្រោះថ្នាក់ ដែលត្រូវការឲ្យមនុស្សរស់ ៕