ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន​ប្រមាណ​ ៣០%

2022/04/19 06:42:17 pm        1.1 K

​អ៊ុយក្រែន៖ រដ្ឋមន្ត្រី​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​លុកលុយ​របស់​រុស្ស៊ី​បាន​បង្ក​ការខូចខាត ឬ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​ន​ប្រមាណ ៣០% ដែល​ស្មើ​ទឹក​ប្រាក់​ប្រមាណ​ ១០០​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បន្ថែម​ថា ការសាងសង់​ឡើងវិញ​អាច​រួចរាល់​ក្នុង​រយៈពេល ​២​ឆ្នាំដោយ​ប្រើ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​បាន​បង្កក​ដើម្បី​ជួយ​ដល់​ផ្នែក​ហិរញ្ញវត្ថុ​។​

​ប្រទេស​អ៊ុយ​ក្រែ​ន​មិន​ធ្លាប់​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​ជាក់លាក់​ ស្ដីពី​ហេដ្ឋារចនាសម្ព័ន្ធ​ទេដូចជា​ផ្លូវថ្នល់ និង​ស្ពាន​ជាដើម ទោះបីជា​ក្រុម​មន្ត្រី​និយាយ​ថា ថវិកា​សរុប​សម្រាប់​ការខូចខាត​លើ​អ្វីៗ​គ្រប់​បែប​យ៉ាង ចាប់ពី​ការ​ដឹក​ជញ្ជូន​ដល់​លំនៅឋាន និង​អគារ​ផ្សេងទៀត​នឹង​កើន​ឡើង​ដល់ ៥០០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​រដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន​លោក Oleksander Kubrakov បាន​ប្រាប់​សារព័ត៌មាន Reuters ថា ​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​របស់​យើង ទទួល​រង​ការ​ខូច​ខាត​ដូចគ្នា​ទាំងអស់​។​

​លោក Kubrakov បាន​និយាយ​ថា ស្ពាន​ជាង ៣០០​កន្លែង​នៅ​តាម​ផ្លូវជាតិ​នានា​ត្រូវ​បាន​ខូចខាត ឬ​រង​ការ​បំផ្លិច​បំផ្លាញ​ ផ្លូវ​ចម្ងាយ​ជាង ៨,០០០​គីឡូម៉ែត្រ​ត្រូវការ​ជួសជុល​ជា​ចាំបាច់ ឬ​កសាង​ឡើងវិញ និងស្ពាន​សម្រាប់​ផ្លូវ​រថភ្លើង​រាប់​សិប​កន្លែង​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​។ លោក​បាន​ដាក់​ការ​សន្និដ្ឋាន​ការខូចខាត​ស្មើ​ទំហំ​ទឹកប្រាក់​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm