ទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២១ ឧសភាសប្ដាហ៍នេះ ថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នឹងទៅទស្សនកិច្ចប្រទេសចិនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភាខាងមុខនេះ ប៉ុន្តែពុំបានបញ្ជាក់ទេ ថាសង្គ្រាមនៅអ៊ីរ៉ង់ នឹងត្រូវលើកយកទៅពិភាក្សា ឬអត់។

ទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងប៉េកាំង បានស្វែងរកការសម្របសម្រួលក្នុងជម្លោះមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ២០២៦។
កិច្ចព្រមព្រៀងឈប់បាញ់ចាប់តាំងពីថ្ងៃទី ៨ ខែមេសាឆ្នាំនេះ បានបញ្ឈប់អរិភាព ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃពុធសប្ដាហ៍នេះដែរថា ទ្វារសម្រាប់ការទូតកំពុងបិទ។
អ្នកនាំពាក្យក្រសួងចិនខាងលើ លោក Guo Jiakun បានឲ្យដឹងថា មេដឹកនាំចិន និងប៉ាគីស្ថាននឹងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលជាកង្វល់រួម។
ប៉ាគីស្ថានបានបង្កើនល្បឿនផ្នែកការទូតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពន្លឿនការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាទីក្រុងតេអេរ៉ង់ហាក់ដូចជាបានពង្រឹងជំហររបស់ខ្លួនលើបញ្ហានុយក្លេអ៊ែរ ស្របពេលមានការគំរាមវាយប្រហារជាថ្មីពីប្រធានាធិបតីអាមេរិក ប្រសិនបើលោកមិនទទួលបានចម្លើយត្រឹមត្រូវ ក៏ដោយ៕

