ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១៤នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ១២នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦.០៩០នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៨០១នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។
